ខេត្តព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាប់ឆេះអាគារស្នាក់ ឌី ហាវ អណ្ដើតភ្លើងចេញពីបន្ទប់ជាន់ទី៦ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោយ សាលាកម្មករ ស្ថិតក្នុង ភូមិ ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
ភ្លាមៗនោះអគ្គីភ័យខាងលើត្រូវបានសមត្ថកិច្ចចម្រុះបានសហការគ្នាចុះជួយអន្តរាគមន៍ជុំវិញករណីខាងលើ បានទាន់ពេលវេលាមិនបណ្ដាលឱ្យរងរបួសគ្រោះថ្នាក់ដល់មនុស្សឡើយ គ្រាន់តែរងការខូចខាតសម្ភារៈក្នុងបន្ទប់ទាំងស្រុង។
ពាក់ព័ន្ធករណីខាងលើនេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងជា(បឋម)ថាក្នុងករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។