ភ្នំពេញ៖ ដោយអនុវត្តស្មារតីលិខិតលេខ ១៩០/២៣ លស.អ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ដឹកនាំ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលសាលាខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាលរុះរេីសំណង់របងថ្ម និងសម្ភារៈផ្សេងៗរបស់ឈ្មោះ ឡាយ ប៊ុនសៀង ម្ចាស់ក្បាលដីដែលបានគ្រប់គ្រងចូលដីតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ជាដីរបស់រដ្ឋ ដេីម្បីធ្វេីការរៀបចំអភិវឌ្ឍន៍ទៅតាមប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសដើម្បីផ្តល់ដីជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មីលើអតីតផ្លូវរថភ្លើង ។
កន្លងមក រដ្ឋបាលខណ្ឌ បានជូនដំណឹងលោក ឡាយ ប៊ុនសៀង ចំនួន ០៣លេីក និងជូនដំណឹងអំពីការចុះអនុវត្តវិធានការរដ្ឋបាលរុះរើចំនួន០១លើក(ក្រុមការងារបានប្រគល់ជូនដល់ដៃ) ហេីយរដ្ឋបាលខណ្ឌក៏បានស្នើសុំកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្នើសុំការចូលរួមពីព្រះរាជអាជ្ញាផងដែរ ក្នុងការអនុវត្តវិធានការរដ្ឋបាលខាងលេីនេះ ។
ការអនុវត្តវិធានការរដ្ឋបាលនេះត្រូវបានអនុវត្តដោយរលូន និងជោគជ័យ ពុំមានបាតុភាពអ្វីគួរគត់សម្គាល់ទេ ដោយឈ្មោះ ឡាយ ប៊ុនសៀង ម្ចាស់ទីតាំង បានចូលថតវីឌីអូសកម្មភាព និងស្នេីសុំឯកសារពាក់ព័ន្ធពីក្រុមការងារ ពុំមានសកម្មភាពអ្វីតបត ឫរារាំងក្រុមការងារឡេីយ ។