ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន យើងត្ររូវរួមគ្នាថែរក្សានូវប្រពៃណីដ៏ល្អផូរផង់ ដែលជាមរតដូនតា ស្របតាមពាក្យស្លោក វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

អំណោយជាថវិកា និងស្បៀងអាហារមួយចំនួនរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូន លោក ហ្វុយ សូ ប្រធានសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាស សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការ សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន បងប្អូន និងក្មួយរស់នៅក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ប្រកប ដោយការគិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹក។

សម្តេចកិតិ្តសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរដល់ លោក ហ្វុយ សូ ដែលបាន ដឹកនាំសមាគមនាពេលកន្លងមកទទួលបានការគាំទ្រពីសាធារណ:ជន។ សម្តេចក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវប្រពៃណីដ៏ល្អផូរផង់ ដែលជា មរតដូនតា សម្រាប់ ផ្សព្វផ្សាយ ដល់កូនចៅជំនាន់ក្រោយបានសិក្សា ស្វែងយល់បន្ថែមទៀត អំពីប្រពៃណី និងទម្រង់នៃសិល្ប: របស់ខ្មែរយើង ស្របតាមពាក្យស្លោក វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។

បន្ទាប់មកក្រុមសិល្ប:ក៏បានសម្តែងនូវ របាំជូនពរ របាំឆៃយ៉ាំ និងរបាំត្រុដ្ឋ ដើម្បីដេញនូវ ឧបទ្របចង្រៃ និងប្រសិទ្ធពរជ័យ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះផងដែរ។
អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន៖ មី ទឹកសុទ្ធ អង្ករ នំ និងថវិកា ៤លានរៀល៕

Leave a Reply

Your email address will not be published.