ព័ត៌មានជាតិ

ជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងទីតាំងរៀបចំតម្លើងក្រុមហ៊ុនកែច្នៃសម្រាមសំណល់រឹងនៅក្រុងសៀមរាប​ ខេត្តសៀមរាប

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៩:00នៅបន្ទប់ប្រជុំ video conference របស់រដ្ឋបាលខេត្តសៀមរាប មានជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងទីតាំងរៀបចំតម្លើងក្រុមហ៊ុនកែច្នៃសម្រាមសំណល់រឹងនៅក្រុងសៀមរាបខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់​ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

លោិ​ អភិបាលរងខេត្តបានបញ្ជាក់ផងដែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យក្នុងឆន្ទៈខ្ពស់និងឆាប់រហ័ស​ ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពទូទាំងប្រទេស និងមាគ៌ាអភិវឌ្ឈន៍សង្គមសេដ្ឋកិច្ចដ៏ត្រឹមត្រូវ។ ទន្ទឹមនឹងការអភិវឌ្ឍប្រទេសលឿនយ៉ាងឆាប់រហ័ស និងការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបាននឹងប្រឈមបញ្ហាជាផល លំបាកត្រឡប់មកវិញផងដែរ គឺល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលកើនឡើងខ្ពស់ ក្រុមហ៊ុន សេវ ឌឺឡាហ្វស៍ (ខេមបូឌា) ឯ.ក គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង)។ បច្ចុប្បន្នកំពុងត្រូវបានទុកដាក់និងកប់ចោល ដោយកែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិកឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ​ ដេីម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិកនិងកញ្ចក់ កាត់បន្ថយការប្រេីប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើនិងធ្យូងឈើ ហើយចូលរួមបង្កើនលទ្ធភាព ទទួលបាននូវនិរន្តរភាពឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ សម្រាប់ផ្លាស់ប្តូរជីវិតដោយការសង្គ្រោះគ្រប់សារពាង្គកាយ មានជីវិត ការពារអាកាសធាតុនិងបរិស្ថាន លើកកម្ពស់សុខភាព និងជួយអ្នកប្រើប្រាស់អោយបាននូវការសន្សំពេលវេលានិងប្រាក់កាស។

លោក​ អភិបាលរងខេត្តបានបន្តថា​ គម្រោងនេះ គ្រោងអនុវត្តក្នុងខេត្តសៀមរាប និងពង្រីកប្រតិបត្តិការតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដោយការ គ្រប់គ្រងទីលាន និងតំឡើងជាក្រុមហ៊ុនកែច្នៃសំរាមដែលមានទំហំ៥,៥ ហិកតាឬតាមលទ្ធភាពជាក់ស្ដែង ក្នុងទីលានសំរាមសំណល់រឹងទីប្រជុំ ជនខេត្តក្រុង ។ ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯភ ជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងបរិស្ថាននិងខេត្តសៀមរាប ដែលនាំមកនូវជាកិត្តិយសដល់ប្រទេសកម្ពុជាលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានល្អនៅក្នុងតំបន់និងពិភពលោក។

Leave a Reply

Your email address will not be published.