(ឧត្តរមានជ័យ)ទីតាំងសួនកម្សាន្តដាក់របស់ ក្មេងតូចៗសម្រាប់ជិះលេងត្រូវបានអគ្គិភ័យឆាបឆេះ អស់ជាច្រើនកន្លែងដោយពុំទាន់ដឹងអំពីមូលហេតុ ដែលហេតុការណ៍នេះបានកើតឡើង នៅយប់ម្សិលមិញនេះតែម្តង ដែលស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ គិតមកត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤នេះអាជ្ញាធរនឹងសមត្ថកិច្ចពុំទាន់មានតម្រុយណាមួយអំពីការឆេះបាននៅឡើយទេ។ បើតាមប្រភពចេញពីកន្លែងកើតហេតុបានដឹងនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ថា ករណីអគ្គិភ័យឆាបឆេះ ទីតាំងសួនកម្សាន្ត នេះផងដែរ បើតាមគាត់ដឹងច្បាស់ មូលហេតុអាចមកពីមានជនមិនស្គាល់មុខ លួចដុតហើយទើបបានជាហេតុការបែបនេះពីព្រោះថាទីតាំងកន្លែងកម្សាន្តខាងលើពុំមានសំរាមឬក៏ ខ្សែ ឆ្វែងឆ្វាត់គួរឲ្យឆ្លងចរន្តខ្សែភ្លើងអ្វីនោះដែរ ទាល់តែមានមនុស្សដុត។ ប្រភពដដែលបានបញ្ជាក់នឹងអះអាងបន្តថា ចំពោះទីតាំង សួនកម្សាន្តដាក់របស់ក្មេងលេងនេះផងដែរ គឺបានរៀបចំកសាងដោយរដ្ឋបាលខេត្ត តាំងពីជំនាន់ ឯកឧត្តមបុិចសុឃិនអតីត អភិបាលខេត្ត ចាប់ពីមានសួនច្បាររាប់សិបឆ្នាំមកហើយ ពុំដែលមានករណីអគ្គិភ័យឆាបឆេះ បែបនេញទេ ទើបតែក្នុងអំឡុងយប់ម្សិលមិញនេះក៏មាន ហេតុការណ៍ ដោយជនមិនស្គាល់មុខលួចដុត តែម្ដង។ គួររំលឹកថា ចំពោះទីតាំងសួនកម្សាន្តដាក់នៅម្ដុំសួនច្បារជាប់នឹងវិមានឯករាជ្យនេះដែរ មានកន្លែងលេងជាច្រើនដូចជាកន្លែង ដូចជា ជិះស្គី តោង រទេះភ្លើង ផ្ទះវិល និងរបស់របរ សម្រាប់កុមារក្មេងតូចៗលេងជាច្រើនថែមទៀត ។ សូមបញ្ជាក់ផងដែរថា ចំពោះជុំវិញករណី អគ្គិភ័យឆាបឆេះទីតាំងសួនកម្សាន្តជាទីកន្លែងក្មេងលេងកម្សាន្តនេះផងដែរ ក្រុមការងារព័ត៌មានយើងពុំអាចសុំការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចឲ្យបានសុីជំរៅដឹងច្បាស់លាស់ឲ្យបានជាក់លាក់អំពីមូលហេតុនៃការឆេះនេះបានទេគិតត្រឹមរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ នេះ។
Author: kruth
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន
នារសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ ជា សំអាត ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ២យួរ រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ មានរបៀបរវៈចំនួន១១ ១-មតិដឹកនាំកិច្ចប្រជុំ ២-របាយការណ៍ ស្តីពីការដាំកូនក្ងោកតាមបណ្តោយផ្លូវជាតិលេខ៤ និងការដាំដើមគគីរ និងដើមក្រញូងនៅមណ្ឌលបន្សាបគ្រឿងញៀនកែវផុស ៣-របាយការណ៍ ស្តីពី គម្រោងស្តារប្រឡាយ ជើងក្អែប ៤-របាយការណ៍ ស្តីពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត ៥-ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ៦-ផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីដំណើរការ នៃការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ៧-ផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រី បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៨-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១២២២ […]
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មាន ករណីមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា កន្លងមកមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក តែងតែចុះអប់រំផ្សព្វផ្សាយ និងធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមនេះ នៅតែបន្តធ្វើសកម្មភាពដោយមិនកោតក្រែងចំពោះផ្លូវច្បាប់នោះឡើយ។ ចំពោះករណីខាងលើនេះ គឺមិនត្រឹមតែជាការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីឯកជនប៉ុណ្ណោះទេ គឺព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឯកជនថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេក្លោងបានចំនួន០២រូបហើយ និងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់។ ដូច្នេះរដ្ឋបាលខេត្ត សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ ញុះញង់ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីឯកជន ឬដីរបស់រដ្ឋ សូមមេត្តាដកខ្លួនចេញជាបន្ទាន់ ដោយសារទង្វើនេះ គឺជាអំពើខុសច្បាប់ ដែលប្រឈមមុខទោសទណ្ឌដោយគ្មានការលើកលែង។ អាស្រ័យដូចមានជម្រាបជូនខាងលើសូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន។
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!
ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងមកនេះ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមក្រុម សេនាសន្តិភាព ឯកឧត្តម លី ហុង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ បាននាំយកមីម៉ាម៉ា ចំនួន ៥០កេសធំ ស្មើនឹង ៣០០កេសតូច មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ ឯកឧត្តម លី ហុង ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាលកក់ក្តៅ និងបានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភអំណោយ ដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕
ពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គម្រប់ខួប៤ឆ្នាំ
នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី បានអញ្ជើញប្រារព្ធខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់៤ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង ឧទ្ទិសមហាកុសលជូន មហាឧបាសក លីន គ្រី។ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលនេះ រៀបចំធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង មានការចូលរួមពី បងប្អូន ក្មួយៗ សាច់ញាតិជាច្រើនផងដែរ។ សូមបួងសួងឧទ្ទិសជូន អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន […]
រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងបានបង្ហូរទឹកស្អុយចូលអូរ និងស្ទឹងសង្កែ បណ្តាលអោយងាប់ត្រីជាច្រើនក្បាល អាជ្ញាធរចុះពិនិត្យបន្ទាន់
(បាត់ដំបង) នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលប្រទះឃើញទឹកស្អុយកខ្វក់ពណ៌ខ្មៅបានហូរចេញពីចំណុចទីតាំងរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងរបស់ក្រុមហ៊ុនCambodian Gome Farm Food Co.L.t.d ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល បញ្ចូលក្នុងអូរ និងបន្តចូលស្ទឹងសង្កែ បណ្តាលអោយត្រីជាច្រើនក្បាលងាប់អណ្តែតតាមទឹក។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោក គុយ វណ្ណូ អភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល បានចាត់អោយលោក រឿន ភិរុណ អភិបាលរងស្រុក មានការចូលរួមពីនាយករងរដ្ឋបាលសាលាស្រុក ជំទប់ទី1ឃុំត្រែង សមាជិកក្រុមប្រឹក្សាឃុំត្រែង ប្រធានការិយាល័យនៃសាលាស្រុកចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំឱ្យតំណាងក្រុមហ៊ុនខាងលើកែលម្អ ដោយជីកអាងស្តុកទឹកកខ្វក់ និងធ្វើការជីកបង្វែទឹកកខ្វក់ចេញពីផ្លូវទឹកហូរចូលអូរត្រែង និងធ្វើការបូមយកចេញពីអូរត្រែងជាបន្ទាន់ ។ ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអោយលោក ផេង សិទ្ធី អភិបាលរងខេត្ត ដឹកនាំក្រុមការងារពាក់ព័ន្ធ មានលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត លោក តូច ឈួនសៅរិទ្ឋ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យជំនាញ […]
លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថខណ្ឌបឹងកេងកងម្នាក់ ដែលបានជួបឧបទ្ទវហេតុកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង!
នារសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ាន មនោ សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដែលបានជួបឧបទ្ទវហេតុក្នុងកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមាន ថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕
ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញគោរពវិញ្ញាក្ខន្ធ រំលឹកដល់អ្នកសារព័ត៌មានជាតិ -អន្ដរជាតិ ចំនួន៣៧នាក់ ដែលស្លាប់ នឹងបាត់បង់ខ្លួន នៅសម័យសង្រ្គាមនៅកម្ពុជាកាលពីឆ្នាំ១៩៧០
ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញអុជធូបបួងសួង គោរពវិញ្ញាក្ខន្ធ រំលឹកដល់អ្នកសារព័ត៌មានចំនួន៣៧នាក់ ដែលស្លាប់ នឹងបាត់បង់ខ្លួន នៅសម័យសង្រ្គាមនៅកម្ពុជាកាលពីឆ្នាំ១៩៧០ - ១៩៧៥ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគម នឹងអ្នកសារព័ត៌មាន ដើម្បីសុំសេចក្តីសុខមុនប្រារព្ធពិធីអបអរសាទរ ខួបទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន” (៣ ឧសភា ១៩៩៣-៣ ឧសភា ២០២៤) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ក្រុមការងារ សមាគម អ.ម.ត. ខេត្តកោះ កុង នាំយកថវិកា និងអង្ករ ប្រគល់ជូនគ្រួសារសពយោធិន ដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មដឹកជញ្ជូនគ្រាប់
កោះកុង÷ លោក ហាក់ ឡេង អភិបាលរង ខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងសមាគមសិស្ស-និស្សិតអារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ប្រធានសមាគម អ.ម ត. នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកបច្ច័យចំនួន ៤.២១៥.០០០រៀល និងអង្ករចំនួន ១៥ បាវ ទៅប្រគល់ជូន លោកមេបញ្ជាការកំបន់ប្រតិបត្តិការសឹកកោះកុង ដើម្បីបន្តប្រគល់ជូនក្រុមគ្រួសារដែលបានពលីជីវិតរួមគ្នាក្នុងបេសកកម្មគ្មានថ្ងៃវិលវិញ។ លោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុងទាំងអស់ បានបង្ហាញក្តីសោកស្ដាយ និងអាឡោះអាល័យជាពន់ពេក នៅស្មារតីវីរ:ភាពអង់អាច ក្លាហាន របស់យោធិនចំនួន ១៥ នាក់ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុង ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានទទួលស្វាគមន៍ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យ៉ាងកក់ក្តៅ និងសំដែងការអរគុណ […]