ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបណ្តាកងពលតូចថ្មើរជើង តំបន់ប្រតិបត្តិការសឹករង កងការពារព្រំដែន បណ្តាសាលាចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមជួយឧបត្ថមជាថវិការដើម្បីទិញរថយន្តបំពាក់អោយកងទ័ព ដែលនឹងជួយសម្រួលយ៉ាងខ្លាំងចំពោះការធ្វើប្រតិបត្តិការការពារជាតិនិងបម្រើប្រជាជនរបស់កងកម្លាំងយើង។

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម បានមកដល់ព្រំដែនជាប់វៀតណាមហើយ ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា

(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម បានមកដល់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាមហើយ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។ គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ន បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យ​ន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះហោះចូល។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម […]