ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រ្តី០១នាក់ក្លែងបន្លំជានគរបាលជាតិ និងក្លែងបន្លំជាកូនចៅប្រើប្រាស់ឈ្មោះឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ:ស្រ្តីសង្ស័យ០១នាក់ឈ្មោះ ឃុត ដាវី អាយុ ៣១ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដែលបានចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់បោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និងគ្រងឯកសណ្ឋាននគរបាលជាតិក្លែងបន្លំដើម្បីឆបោកប្រជាពលរដ្ឋដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី៖ ១-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩ ។ ២-ឆបោក ប្រាក់ចំនួន២១,២០០ដុល្លារអាមេរិក (ពីរម៉ឺនមួយពាន់ពីររយ)កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ -យករូបថតឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង ។ ៣-រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ។ ៤- បន្លំ (ទិញធូរេនមិនឲ្យប្រាក់ចំនួន២៣១២០០រៀល) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ការឃាត់ខ្លួនស្រ្តីសង្ស័យសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆបោកដែលបានប្រព្រឹត្តដោយស្រ្តីសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ស្រ្តីសង្ស័យ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចំនួន០៣នាក់បានរងគ្រោះដោយរន្ទះបាញ់នៅស្រុកសំពៅលូន

(បាត់ដំបង )នៅវេលាម៉ោង ១៥និង៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយផ្គរន្ទះបានបាញ់ចំនួន០២គ្រាប់ បណ្តាលអោយរងរបួសប្រជាពលរដ្ឋចំនួន០៣នាក់ខណៈដែលពួកគាត់កំពុងបេះស្វាយ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនរងគ្រោះទី១.ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ២.ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ៣,ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកទាំងបីបច្ចុប្បន្នត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥សំពៅលូន ហើយអាការះបានដឹងខ្លួនរួចផុតពីគ្រោះថ្នាក់ហើយ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆេះទីតាំងសួនកម្សាន្តដាក់របស់ក្មេងៗលេងជាច្រើកន្លែងនៅជាប់វិមានឯករាជ្យទាំងកណ្តាលយប់ដោយពុំទាន់ដឹងអំពីមូលហេតុ

(ឧត្តរមានជ័យ)ទីតាំងសួនកម្សាន្តដាក់របស់ ក្មេងតូចៗសម្រាប់ជិះលេងត្រូវបានអគ្គិភ័យឆាបឆេះ អស់ជាច្រើនកន្លែងដោយពុំទាន់ដឹងអំពីមូលហេតុ ដែលហេតុការណ៍នេះបានកើតឡើង នៅយប់ម្សិលមិញនេះតែម្តង ដែលស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ គិតមកត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤នេះអាជ្ញាធរនឹងសមត្ថកិច្ចពុំទាន់មានតម្រុយណាមួយអំពីការឆេះបាននៅឡើយទេ។ បើតាមប្រភពចេញពីកន្លែងកើតហេតុបានដឹងនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ថា ករណីអគ្គិភ័យឆាបឆេះ ទីតាំងសួនកម្សាន្ត នេះផងដែរ បើតាមគាត់ដឹងច្បាស់ មូលហេតុអាចមកពីមានជនមិនស្គាល់មុខ លួចដុតហើយទើបបានជាហេតុការបែបនេះពីព្រោះថាទីតាំងកន្លែងកម្សាន្តខាងលើពុំមានសំរាមឬក៏ ខ្សែ ឆ្វែងឆ្វាត់គួរឲ្យឆ្លងចរន្តខ្សែភ្លើងអ្វីនោះដែរ ទាល់តែមានមនុស្សដុត។ ប្រភពដដែលបានបញ្ជាក់នឹងអះអាងបន្តថា ចំពោះទីតាំង សួនកម្សាន្តដាក់របស់ក្មេងលេងនេះផងដែរ គឺបានរៀបចំកសាងដោយរដ្ឋបាលខេត្ត តាំងពីជំនាន់ ឯកឧត្តមបុិចសុឃិនអតីត អភិបាលខេត្ត ចាប់ពីមានសួនច្បាររាប់សិបឆ្នាំមកហើយ ពុំដែលមានករណីអគ្គិភ័យឆាបឆេះ បែបនេញទេ ទើបតែក្នុងអំឡុងយប់ម្សិលមិញនេះក៏មាន ហេតុការណ៍ ដោយជនមិនស្គាល់មុខលួចដុត តែម្ដង។ គួររំលឹកថា ចំពោះទីតាំងសួនកម្សាន្តដាក់នៅម្ដុំសួនច្បារជាប់នឹងវិមានឯករាជ្យនេះដែរ មានកន្លែងលេងជាច្រើនដូចជាកន្លែង ដូចជា ជិះស្គី តោង រទេះភ្លើង ផ្ទះវិល និងរបស់របរ សម្រាប់កុមារក្មេងតូចៗលេងជាច្រើនថែមទៀត ។ សូមបញ្ជាក់ផងដែរថា ចំពោះជុំវិញករណី អគ្គិភ័យឆាបឆេះទីតាំងសួនកម្សាន្តជាទីកន្លែងក្មេងលេងកម្សាន្តនេះផងដែរ ក្រុមការងារព័ត៌មានយើងពុំអាចសុំការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចឲ្យបានសុីជំរៅដឹងច្បាស់លាស់ឲ្យបានជាក់លាក់អំពីមូលហេតុនៃការឆេះនេះបានទេគិតត្រឹមរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ នេះ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មាន ករណីមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា កន្លងមកមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក តែងតែចុះអប់រំផ្សព្វផ្សាយ និងធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមនេះ នៅតែបន្តធ្វើសកម្មភាពដោយមិនកោតក្រែងចំពោះផ្លូវច្បាប់នោះឡើយ។ ចំពោះករណីខាងលើនេះ គឺមិនត្រឹមតែជាការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីឯកជនប៉ុណ្ណោះទេ គឺព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឯកជនថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេក្លោងបានចំនួន០២រូបហើយ និងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់។ ដូច្នេះរដ្ឋបាលខេត្ត សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ ញុះញង់ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីឯកជន ឬដីរបស់រដ្ឋ សូមមេត្តាដកខ្លួនចេញជាបន្ទាន់ ដោយសារទង្វើនេះ គឺជាអំពើខុសច្បាប់ ដែលប្រឈមមុខទោសទណ្ឌដោយគ្មានការលើកលែង។ អាស្រ័យដូចមានជម្រាបជូនខាងលើសូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងបានបង្ហូរទឹកស្អុយចូលអូរ និងស្ទឹងសង្កែ បណ្តាលអោយងាប់ត្រីជាច្រើនក្បាល អាជ្ញាធរចុះពិនិត្យបន្ទាន់

(បាត់ដំបង) នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលប្រទះឃើញទឹកស្អុយកខ្វក់ពណ៌ខ្មៅបានហូរចេញពីចំណុចទីតាំងរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងរបស់ក្រុមហ៊ុនCambodian Gome Farm Food Co.L.t.d ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល បញ្ចូលក្នុងអូរ និងបន្តចូលស្ទឹងសង្កែ បណ្តាលអោយត្រីជាច្រើនក្បាលងាប់អណ្តែតតាមទឹក។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោក គុយ វណ្ណូ អភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល បានចាត់អោយលោក រឿន ភិរុណ អភិបាលរងស្រុក មានការចូលរួមពីនាយករងរដ្ឋបាលសាលាស្រុក ជំទប់ទី1ឃុំត្រែង សមាជិកក្រុមប្រឹក្សាឃុំត្រែង ប្រធានការិយាល័យនៃសាលាស្រុកចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំឱ្យតំណាងក្រុមហ៊ុនខាងលើកែលម្អ ដោយជីកអាងស្តុកទឹកកខ្វក់ និងធ្វើការជីកបង្វែទឹកកខ្វក់ចេញពីផ្លូវទឹកហូរចូលអូរត្រែង និងធ្វើការបូមយកចេញពីអូរត្រែងជាបន្ទាន់ ។ ជាមួយគ្នានេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអោយលោក ផេង សិទ្ធី អភិបាលរងខេត្ត ដឹកនាំក្រុមការងារពាក់ព័ន្ធ មានលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត  លោក តូច ឈួនសៅរិទ្ឋ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យជំនាញ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន

  ខេត្តកណ្តាល៖ សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយីហោ(ប៊ី ស្មាន) កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងជាពីរដងហើយក្តី។ ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូចនិងទឹកផ្លែឈើខាងលើនេះ មានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេ ទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ?។ បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ។ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យ​ជាក់ស្តែងរួចមកហេីយ​ឃេីញថា​ ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត”​ ហេីយក្រុមការងារបានធ្វើកំណត់​ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម​ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្តងរួចមកហើយ ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់របស់សហគ្រាសដែលបង្ហូលសំណល់រាវ​ ចូលប្រឡាយសាធារណៈ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ​ (បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ)។ ​   ហើយនៅថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកណ្តាល​ ក៏បានចេញលិខិតបញ្ជាកែប្រែវិធានការគ្រប់គ្រងការ​បំពុលបរិស្ថាន ដល់ទៅម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត” ផងដែរ ដោយបាន​ ដាក់ចេញនូវវិធានការចំនួន ០៣ ចំនុច ៖​ ដូចមាននៅក្នុងលិខិតលេខ ០៥២ សជណ បស្ថ.កណ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពី ករណី​បញ្ជាកែប្រែវិធានការគ្រប់គ្រងការ​បំពុលបរិស្ថាន។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​

ស្ទឹងត្រែង៖​ ជា​ប្រតិបត្តិ​ការ​មួយដ៏ធំ​ ចាប់​ខ្លួន​មេខ្លោង​ដែល​បង្កព្យុះភ្លៀង​ កៀគរ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ ចូលទៅកាប់​រុករាន​ ទន្ទ្រាន​ដីរបស់​រដ្ឋ​ ស្ថិត​នៅតំបន់​ ព្រៃក្រឡាពស់​ ស្រុកសេនសាន​ ខេត្ដស្ទឹងត្រែង​ រួមទាំង​ដកហូត​ដី​ចំនួន​ជាង​ ៧ពាន់​ហិកតា​ មកគ្រប់គ្រងជា​សម្បត្ដិរដ្ឋវិញ។ នេះបេីយោងតាមសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ធក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជីវកម្ម ទិញ លក់ យ៉ាងអនាធិបតិយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិ​សាស្ត្រ​ ទឹកដីនៃស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។​ នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទួលបានលទ្ធផលយ៉ាងជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់ដើរកៀរគរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត TUNDRA បើកឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើង

(បាត់ដំបង) រថយន្ត TUNDRA មួយគ្រឿងបើកឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឆ្លងកាត់មួយកន្លែងស្ថិតក្នុងភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តម៉ាក TUNDRA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.2BS-8913 បើកបរដោយបុរសម្នាក់និងរួមដំណើរជាជនជាតិចិន២នាក់ធ្វើដំណើរក្មុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឡើងឆ្លងថ្នល់ភ្លាមនោះក៏មានរថភ្លើងដឹកប្រេងមួយគ្រឿងធ្វើដំណើរពីកើតមកបុកប៉ះថ្ពាល់មុខផ្នែកខាងស្តាំបណ្តាលអោយប៉ើងធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ ចំណែករថភ្លើងបន្តដំណើរបើកទៅមុខបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ត្រីចំណាស់ម្នាក់ចងកបញ្ចប់ជីវិត ខ្លួនឯង សង្ស័យដោយសារជំងឺ ប្រចាំកាយ

(បាត់ដំបង)ស្ត្រីចំណាស់ម្នាក់ដែលគេស្គាល់ថាជា ប្រពន្ធអតីតមេឃុំព្រែកព្រះ ស្តេច សម្រេចចិត្តចងកបញ្ចប់ ខ្លួនឯងនឹងធ្នឹមកាំជណ្តើរសង្ស័យ ដោយសារជំងឺប្រចាំកាយ ច្រើនមុខ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ ករណីគិត ខ្លីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង នេះបានបង្កការភ្ញាក់ផ្អើលនៅ វេលាព្រលឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ឋិតក្នុងភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង។ ប្រភពដដែលបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៧០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ ខាងលើ។ ក្រោយចុះពិត្យ សមត្ថកិច្ចជំនាញបានប្រគល់ សាកសព្ទទៅឲ្យសាច់ញាតិក្រូម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ​ នៅខណ្ឌ​ពោធិ៍សែនជ័យ

នៅ​ថ្ងៃទី​២៤​ ខែ​មេសា​ ឆ្នាំ​ ២០២៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​នៃ​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​​លួច​យកម៉ូតូ​។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ដែក​អក្សរ​តេ​ សម្រាប់ឆ្គិះ​សោរ​ម៉ូតូ​ ចំនួន​១គ្រឿង​, លួស​សំរាប់​គាស់​សោរ​ ចំនួន​០១ និង​សម្ភារមួយ​ចំនួន​ទៀត​។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕