ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះត្រួតពិនិត្យដកហូត និងបង្ក្រាបទីតាំងស្តុកឈើលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើដោយគ្មានលិខិតអនុញាតិត្រឹមត្រូវនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ទីតាំងស្តុកឈើដាក់ដាក់ម៉ាស៊ីនរ៉ៃជ្រៀកឈើមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ស្ថិតនៅត្រង់ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យត្រូវបានកម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះធ្វើការត្រួតពិនិត្យជាក់ស្តែង និងដកហូតសម្ភារៈ ម៉ាសុីនរ៉ៃប្រភេទ ឈើ ចំរុះជាច្រើនដុំ បញ្ជូនទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៤នេះតែម្តង។ ប្រភពពីលោកស៊ុំសុីថា នាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែង បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង៦និង៤០នាទីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ថា ចំពោះទីតាំង ស្តុកឈើ និងមានដាក់ម៉ាសុីនជ្រៀកឈើ ស្ថិតនៅភូមិឃុំខាងលើដែលមានម្ចាស់ឈ្មោះគូដា ដែលគេស្គាល់ជាមន្ត្រីយោធាបំរើការងារនៅកងពលតូចថ្មើរជើងលេខ៤១ ហើយជាក់ស្ដែងទីតាំងខាងលើនេះពុំមានច្បាប់អនុញ្ញាតិ ពិតប្រាកដមែនព្រមទាំងស្តុកឈើចំរុះជាច្រើនដុំថែមទៀត។ លោកនាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែងបានអះអាងបន្តថា បន្ទាប់ពីទទួលពត៌មានរាយការណ៏ពី អ្នកយកសារពត៌មានមកថា មានការលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើអត់ច្បាប់រួចមកភ្លាមៗនោះ លោកសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះធ្វើការត្រួតពិនិត្យ និងដកហូតឈើចំរុះជាច្រើនដុំនិងម៉ាសុីនរ៉ៃជ្រៀកឈើនោះតែម្តង ដោយឡែកឈើដែលដកហូតបាននោះមន្ត្រីជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គ្រាន់តែដឹងថា មានឈើប្រភេទដូចជា សុក្រម ផ្ចឹក ជាដើម ទាល់តែនៅព្រឹកស្អែកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤នេះ បានក្រុមការងារ ធ្វើការវាស់វែងឲ្យដឹងចំនួនពិតប្រាកដ។ គួររំលឹកថា បន្ទាប់ពីសមត្ថកិច្ចជំនាញមេព្រៃនិងកម្លាំងអាវុធហត្ថចុះពិនិត្យ ទីតាំងស្ថិតនៅភូមិឃុំខាងលើក៏ឃើញថាការដាក់ម៉ាសុីនជ្រៀកឈើពិតជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនិងស្តុកឈើ ដោយខុសច្បាប់ ខណៈនោះដោយមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថនិងមេព្រៃធ្វើការដកហូត យកមករក្សាទុក ឈើចំរុះជាច្រើនដុំផងដែរ។ សូមជម្រាបថា បច្ចុប្បន្នម្ចាស់សិប្បកម្មខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដោយឡែក ឈើចំរុះជាច្រើនដុំព្រមទាំងម៉ាសុីនរ៉ៃជ្រៀកឈើ ប្រភេទខ្នាតយក្សត្រូវបានកម្លាំងអាវុធហត្ថនិងជំនាញមេព្រៃដកហូតយកមករក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តឧត្តរមានជ័យបង់ផាកពិន័យអន្តរកាលទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់វាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋជិត៣០ខ្នងនៅស្រុកសំពៅលូន

(បាត់ដំបង) កាលពីវេលាម៉ោង ១៦និង៥០នាទី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបក់បោកធ្វើអោយខូចខាត ទ្រព្យសម្បត្តិផ្ទះសម្បែងប្រជាពលរដ្ឋលើឃុំចំនួន០២។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ក្នុងចំណោមឃុំចំនួន២ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងនោះមានឃុំតាស្ដា និងឃុំសន្តិភាព ដែលក្នុងនោះធ្វើអោយខូចខាតលំនៅដ្ឋានសរុបចំនួន២៨ខ្នងផ្ទះ និងសើមទទឹកខូចសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ។ ក្នុងចំណោមលំនៅដ្ឋានដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង២៨ខ្នងផ្ទះ ក្នុងនោះមានឃុំតាស្ដាខូចខាតអស់ចំនួន ១២ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីនិងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន និងឃុំសន្តិភាពខូចខាតអស់ចំនួន ១៦ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បន្ទាយមានជ័យ៖ ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន កើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិតោជោភ្នំឆ័ត្រ ឃុំ.ស្រុកស្វាយចេក។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ សុវណ្ណ សល់ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ លោកអធិការបានបញ្ជាក់ថា៖ មូលហេតុដែលជនសង្ស័យដុតផ្ទះ និងម៉ូតូ ព្រោះខឹងប្រពន្ធរត់ចោល ហើយបាននិយាយប្រាប់សមត្ថកិច្ចថា មានផ្ទះតែគ្មានមនុស្សនៅដដែល ទើបយកដែកកេស ហ្វាសដុតម៉ូតូឆេះអស់១គ្រឿងហើយបន្តដុតផ្ទះឆេះអស់១ខ្នងឈើប្រក់ស័ង្កសី បណ្តោយ៦ម៉ែត្រនិងទទឹង៥ម៉ែត្រ និងឆេះអស់ទ្រព្យសម្បត្តិអស់ទាំងស្រុងសរុបថវិកា៥លានរៀលហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ។ លោកវរសេនីយ៍ឯក ជា ស្លូញ បន្ថែមថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថាខ្លួនខឹងប្រពន្ធរត់ចោលមានផ្ទះគ្មានអ្នកនៅ ទើបដុតផ្ទះ និងម៉ូតូចោល តែមិនមានអ្នកគ្រោះថ្នាក់រងរបួសនោះទេ។ ជនសង្ស័យមានប្រវត្តិប្រើប្រាស់គ្រឿងញៀនធ្លាប់ដាក់មណ្ឌល និងស្រវឹងខួបវាយធ្វើបាបប្រពន្ធរហូតរត់ចោលក្រោយសាកសួរហើយបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ (សៅ នៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីគយនិងរដ្ឋករតំបន់៥ សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោល

បន្ទាយមានជ័យ៖ មន្ត្រីគយនិងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយនិងរដ្ឋករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានប្រាប់ថា៖ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅក្បែព្រំដែនច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿងបានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់ និងដឹកគ្មានលក្ខណៈបច្ចេកទេសនិងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។ មន្ត្រីគយនិងរដ្ឋករតំបន់៥បានបញ្ជាក់ថា៖ ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស១គ្រឿងពាក់ផ្លាកលេខភ្នំពេញ2R.8419 និង១គ្រឿងទៀតប្រភេទតួរីសដូចគ្នាដែលពាក់ផ្លាកលេខកំពត2A.1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញាតិ និងដឹកគ្មានលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានយកទៅដុតកំទិចចោលនៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយ និងរដ្ឋករតំបន់៥ សុំឲ្យកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់រាល់ទំនិញគេចពន្ធ និងទំនិញខូចគុណដែលឈ្មួញលួចលាក់នាំចូលពីប្រទេសជិតខាងធ្វើឲ្យបាត់ចំណូលពន្ធរដ្ឋ និងទំនិញខូចគុណភាពធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ (សៅ នៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្តីម្ចាស់ផលិតផល Lakamo ស្លាប់ ក្នុងករណីចាប់ជម្រិតទារលុយ២០ម៉ឺនដុល្លារ និងរបួសធ្ងន់ស្រ្តីម្នាក់ ដែលជាBA ផលិតផល

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ ឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករង​ក្រុមហ៊ុន ព្រីមៀរ៍ ផាក ត្រូវជាស្វាមីម្ចាស់ផលិតផល Lakamo ក្នុងករណីចាប់ជម្រិត ដោយជនសង្ស័យ បានទាមទារប្រាក់ចំនួន២០ម៉ឺនដុល្លារ ហើយក៏បានបាញ់សម្លាប់ ជនរងគ្រោះ ស្លាប់នៅក្នុងផ្ទះ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្នុងហេតុការណ៍នោះ ក៏បណ្តាលអោយ នារីម្នាក់ ឈ្មោះ សុខ លីន ហៅ ម៉ាក់លីន ដែលជាទូតសុឆ្ទៈ (BA) ទទួលរងរបួសធ្ងន់ ដោយសារ ជនសង្ស័យ បានយកកាំបិត ចាក់ក្រោមចង្កា៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណី ដឹកស…ពទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុ​៖​ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង ០០នាទីព្រឺក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានបុរជនជាតិបរទេសម្នាក់បានស្លាប់មុនពេលដឹងមកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីខាងលើ ។ +អត្តសញ្ញណសព៖ – សពមានឈ្មោះ CAO YONG ភេទប្រុស អាយុ៣៦ឆ្នាំ   ជនជាតិចិន ស្នាក់នៅក្រុមហ៊ុន ឆាងវ័ន អគារលេខ៣បន្ទប់លេខ ២១០ ចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ +អ្នកដឹកសពមកមានគ្នាចំនួន០៥នាក់ ៖ ១-ឈ្មោះ YANG LU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ ស្នាក់នៅចំណុចតារាសាគរ ស្រុកបុទមសារគរ-ខេត្តកោះកុង ។ ២-ឈ្មោះ WANG LI BIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ អ្នកបើកបរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាតទប់ស្កាត់ក្រុមក្មេងទំនើងបង្កភាពអនាធិបតេយ្យ ក៏ដូចជាការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!

នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ

នៅវេលាម៉ោង​១៧:៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ដាក់សម្ភារៈ ទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកាត់កញ្ចក់ចំនួន ០១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន ០១គ្រឿង និងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅម៉ោង១៨:០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម​ ឈួន​ អតីតស្នងការរងខេត្តកំពតប្រេីយ័ន​បាំងមេឃ​ ទេីប​អាច​រួច​ខ្លួន​បាន​លឿន​យ៉ាង​នេះ…

ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស​ កាលអំឡុង​ឆ្នាំ២០២១​ ខែមេសា​ ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ​ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវ​បានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែ​ហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ​។ តេីករណីជួញដូរគ្រឿងញៀន​ រហូត​ដល់​ទម្ងន់​ ជិត​ ២គីឡូ​ក្រាម​ មាន​ទម្ងន់​ទោស​ប៉ុន្មាន​ឆ្នាំ​ដែរ។ បេីតាម​តែលេចឮមកថា​ លោក​ អុឹម​ ឈួន​ អតីត​ស្នងការ​រងនរគបាល​ខេត្ត​កំពត​ ប្រហែល​ជាចេះ​ប្រេី​យ័ន្ត​មន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយ​មេីលទៅ​ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បាន​លឿន​យ៉ាង​ដូច្នេះ​ មហាជនបាន​ប្រទះឃេីញ​លោក​ អុឹម​ ឈួន​ បាន​កំពុង​រស់​នៅក្រៅ ពន្ធនាគារ​ អង្គុយ​ផឹកកាហ្វេតាមហាងយ៉ាង​រំភើយសប្បាយរីករាយ​។ មនុស្សម្នារ​ នាំគ្នាជជែកវែកញែក កាលពីថ្មីនេះពិតជាមិនដែលជួបសោះ ធ្លាប់តែឮគេថានិយាយពីមាត់ចាប ចូលមកត្រចៀកសត្វក្រៀល មិនគួរអោយគេតិះដៀលបន្ដទេ សុភាទន្សាយអ្នកគួរតែពិចារណា កុំឡេីយថាអ្នកជាអ្នកសម្រេជោគវាសនារបស់សត្វលោក ។ ករណីនេះតើជាការពិតដែរឬទេ.?លោកម្ចាស់អេីយ? ដោះលែងស្ងាត់ៗតាមនីតិវិធី​ ព្រះធរណីគង់លោកដឹងថាពិតដូចអ្វីដែលសត្វចាបយំដែរឬទេ.?​ យ័ន្ត​ទព្វ​ មិនក្រោមម៉ឺនដុល្លារទេ ដែលសុភាទន្សាយទទួលបាន។ អ្វីក៏អាចកេីតមានដែរ ? តែបេីបុគ្គលនោះចេញមកវិញមានសេរីភាពតេីភាពយុត្តិធម៌ក្នុងនាមជាមន្រ្ដីរបស់ជាតិទៅជាយ៉ាងណា? ស្នេហាដុល្លារភស្តុតាងជាបន្ដបន្ទាប់ធ្វើការមិនកេីត អញ្ចឹងតេីបានជាប្រេីពាក្យមួយឃ្លាថា ឆន្ទានុសិទ្ធិឯករាជ្យ មហាជនពិតជាបានដឹងថា អ្វីដែលរៀបចំជាស្ដង់ដារនោះប្រាកដជាការបោកប្រាស់ បន្លំភ្នែកមហាជនហេីយ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី០៦ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូមកដល់ក្បែរវិមានឯករាជ្យឈប់រួចដុតម៉ូតូចោលហើយចាកចេញទៅបាត់មិនដឹងពីមូលហេតុ

(បាត់ដំបង)បុរសវ័យ ៤០ឆ្នាំម្នាក់បានជិះម៉ូតូ ដល់ក្បែរវិមានឯករាជ្យ កណ្តាល ទីប្រជុំជនក្រុងបាត់ដំបង រួចចុះ ចាក់សាំងដុតម៉ូតូចោល បង្ក ការភ្ញាក់ផ្អើលងឿងឆ្ងល់ជាខ្លាំង មិនទាន់ដឹងពីមូលហេតុ។ ប្រភពពលរដ្ឋដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹង ថា៖ ករណីបង្កហេតុដោយដុត ម៉ូតូរបស់ខ្លួនឯងនេះបានកង្កការ ភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅ ចំណុចក្បែរវិមានឯករាជ្យ ក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពខាងលើបន្តថា៖ ដំបូងគាត់ បានឃើញបុរសម្នាក់វ័យប្រមាណ ជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវ កីឡា បានជិះម៉ូតូម៉ាកហ្សម័រ ពណ៌ ស មួយគ្រឿងមិនស្គាល់ ស្លាកលេខ ភ្លាមៗបានឈប់ចត ម៉ូតូនិងទាញដបសាំងដែលត្រៀម ទុកចំនួន ២ ទៅ ៣ដបរួចចាក់ ស្រោចទៅលើម៉ូតូរបស់ខ្លួន និង បានដុតឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានចាកចេញបាត់ពី កន្លែងកើតហេតុតែម្តង។ ករណី ដដែលនេះប្រភពមួយចំនួនបាន សន្និដ្ឋានថា […]