ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ មានរបៀបរវៈចំនួន១១ ១-មតិដឹកនាំកិច្ចប្រជុំ ២-របាយការណ៍ ស្តីពីការដាំកូនក្ងោកតាមបណ្តោយផ្លូវជាតិលេខ៤ និងការដាំដើមគគីរ និងដើមក្រញូងនៅមណ្ឌលបន្សាបគ្រឿងញៀនកែវផុស ៣-របាយការណ៍ ស្តីពី គម្រោងស្តារប្រឡាយ ជើងក្អែប ៤-របាយការណ៍ ស្តីពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត ៥-ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ៦-ផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីដំណើរការ នៃការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ៧-ផ្សព្វផ្សាយរបាយការណ៍លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រី បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៨-ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១២២២ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មាន ករណីមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា កន្លងមកមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក តែងតែចុះអប់រំផ្សព្វផ្សាយ និងធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមនេះ នៅតែបន្តធ្វើសកម្មភាពដោយមិនកោតក្រែងចំពោះផ្លូវច្បាប់នោះឡើយ។ ចំពោះករណីខាងលើនេះ គឺមិនត្រឹមតែជាការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីឯកជនប៉ុណ្ណោះទេ គឺព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឯកជនថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេក្លោងបានចំនួន០២រូបហើយ និងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់។ ដូច្នេះរដ្ឋបាលខេត្ត សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ ញុះញង់ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីឯកជន ឬដីរបស់រដ្ឋ សូមមេត្តាដកខ្លួនចេញជាបន្ទាន់ ដោយសារទង្វើនេះ គឺជាអំពើខុសច្បាប់ ដែលប្រឈមមុខទោសទណ្ឌដោយគ្មានការលើកលែង។ អាស្រ័យដូចមានជម្រាបជូនខាងលើសូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន។

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង!

ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងមកនេះ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមក្រុម សេនាសន្តិភាព ឯកឧត្តម លី ហុង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ បាននាំយកមីម៉ាម៉ា ចំនួន ៥០កេសធំ ស្មើនឹង ៣០០កេសតូច មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ ឯកឧត្តម លី ហុង ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាលកក់ក្តៅ និងបានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភអំណោយ ដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕