ប៉ៃលិន៖ នៅសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំឱ្យក្រុមហ៊ុនទឹកស្អាត ថូម៉ាក់ និងក្រុមហ៊ុនទឹកស្អាត ឃួ មេងហួត ត្រូវសហការគ្នាដោះស្រាយ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា។ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយបច្ចុប្បន្នរដូវប្រាំង ស្ថានភាពអាកាសធាតុរាំងស្ងួត និងក្តៅខ្លាំង បានធ្វើឱ្យប្រភពទឹកនានា មានការរីងស្ងួត ហើយតម្រូវការប្រើប្រាស់ទឹកក៍មានបរិមាណច្រើន ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋ មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមទឹកស្អាត ត្រូវសហការគ្នា គឺធ្វើយ៉ាងណា ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកជំទាវបានស្រីមុំ អភិបាលខេត្ត ប៉ៃលិន ក៍បានជំរុញដល់ក្រុមហ៊ុនទឹកស្អាត ក្នុងខេត្តទាំងអស់ ត្រូវពង្រីកអាងស្តុកទឹកបន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដារបច្ចេកទេស ជាពិសេសត្រូវពង្រីកតបណ្តាញទឹកស្អាតអោយបានកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ៕
Month: May 2024
ពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨
ខេត្តកណ្ដាល៖ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ នៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាង ៥០០នាក់។ ក្នុងពិធីនេះ ឯកឧត្តម ចាន់ សុធា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃឱ្យបានទូលំទូលាយ និងកៀងគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម ។ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌
នៅរសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយបំផុត ដែលមានបងប្អូនប្រជាពលរដ្ឋទៅទស្សនាផ្ទាល់ប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះលទ្ធផលនៃការប្រកួតគឺ កីឡាបាល់ទាត់ក្រុមតារាកម្ពុជា (Cambodia football Super Stars) បានទទួលជ័យជម្នះលើក្រុមបាល់ទាត់ Kun Khmer All Stars ក្នុងលទ្ធផល (2-0)។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព ហើយជំរុញប្រជាពលរដ្ឋស្រលាញ់កីឡា និងជៀសផុតពីគ្រឿងញៀន និងទឹកចិត្តសប្បុរសធម៌ ពិសេសដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាការបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់សន្តិភាព និងស្របទៅតាមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់!
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារតាមផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។ ក្នុងសារនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការបំពេញការងារ ការប្រកបរបរទទួលទានប្រចាំថ្ងៃ និងសុខភាពរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការក្នុងមុខងារសាធារណៈ និងមុខងារនយោបាយផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ដែរថា នៅពេលគ្រប់គ្នាសូម្បីតែអ្នកបំពេញការងារតាមការិយាល័យមានបំពាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ និងប្រជាពលរដ្ឋទូទៅ បានលើកឡើងអំពីផលវិបាកដោយសារអាកាសធាតុក្ដៅ ខ្ញុំកាន់តែមានសេចក្ដីនឹកស្រណោះជាពន់ពេកដល់មន្រ្តីរាជការ និងកងកម្លាំងទាំងឡាយ ដែលបាននិងកំពុងបំពេញភារកិច្ចក្រោមកំដៅថ្ងៃ ដូចជា៖ ការល្បាតការពារបូរណភាពទឹកដី ការសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ ការចុះប្រតិបត្តិការ និងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវប្រក្រតីភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងស្ថានភាពបែបនេះ ដែលជាកាយវិការគួរឱ្យស្ញប់ស្ញែង ព្រមជាមួយសកម្មភាពរស់នៅ ប្រកបមុខរបរ បំពេញការងារផ្សេងៗរបស់ប្រជាពលរដ្ឋ […]
ឯកឧត្តមបណ្ឌិត អេង ចំរើន ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោង ជីកព្រែកហ្វូណន-តេជោ
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត អេង ចំរើន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូ ណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម […]
រដ្ឋបាលស្រុកសំឡូតចុះពិនិត្យនិងកំណត់ព្រំដីវត្តស្ទឹងគ្រញូងឡើងវិញ ក្រោយមានជនខិលខូចឈូសឆាយរំលោភយក
(បាត់ដំបង) ក្រោយដីមានហាងឆេងខណៈក្រុមឈ្មួញកំពុងចុះជួលយកដាំដំណាំដំឡូងមី ដីវត្តស្ទឹងគ្រញូងជាច្រើនហិកតានិងដីចំណីភ្នំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ត្រូវបានជនខិលខូចឃុបឃិតគ្នាឈូសឆាយដាំបង្គោលរំលោភយក រហូតធ្វើអោយព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តសូមកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុកដើម្បីទាមទារយកមករក្សាទុកឡើងវិញ។ ក្រោយមានការបិណ្ឌបាតនិងស្នើសុំពីព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តស្ទឹងគ្រញូង ក្រោយមានជនខិលខូចលួចឈូសឆាយរំលោភចូលមកដីវត្ត ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក សោម មុន្នី និងលោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត និងមន្ត្រីជំនាញ ដោយមានការសហការពីមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស និងអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យដល់ទីតាំង និងបានស្វែងរកជនពាក់ព័ន្ធខាងលើមកធ្វើការនែនាំដោយពួកគេព្រមព្រៀងផ្តិតមេដៃឈប់ធ្វើសកម្មភាព និងបានប្រគល់ដីអោយខាងវត្តគ្រប់គ្រងឡើងវិញ។ ជាមួយគ្នានេះ ព្រះចៅអធិការវត្តស្ទឹងគ្រញូង ក៏បានចម្រើនពរថ្លែងអំណរគុណទៅដល់រដ្ឋបាលទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុកដែលបានខ្នះខ្នែងជួយដោះស្រាយដីវត្តដែលជនខិលខូចបានឈូសឆាយនិងដាក់របងរំលោភយក ដែលលទ្ធផលទទួលបានជោគជ័យ ដោយភាគីខាងរំលោភយកបានព្រមព្រៀងផ្តិតមេដៃ និងដករបងចេញប្រគល់ដីមកអោយខាងវត្តរក្សាទុកវិញ និងសូមបិណ្ឌបាតទៅដល់ពុទ្ធបរិស័ទទាំងអស់ចូលរួមត្រេកអរដែលវត្តមានដីធំ ព្រោះវត្តមិនមែនជារបស់ព្រះសង្ឃ មិនមែនជារបស់អាចារ្យគណៈកម្មការទេ គឺជាវត្តរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវខំថែរក្សាទាំងអស់គ្នា៕
អភិបាលខេត្តប៉ៃលិនអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី១ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរាល់បញ្ហាតាមតំបន់ព្រំដែនឱ្យបានឆាប់រហ័ស
ប៉ៃលិន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី១ រវាងយោធភូមិភាគទី៥(កម្ពុជា) និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត (ថៃ) នៅសណ្ឋាគារញូត្រាវើលឡត ស្រុកមឿងច័ន្ទបុរី ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ ។ កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយបានការចូលរួមពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាលខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាតព្រមទាំងនាយទាហាន នាយទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏យ៉ាងច្រើនកុះករ។ គួរជម្រាបជូនថា ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា យាងធ្វើមាតុភូមិនិវត្តន៍
នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជាកាលពីរាត្រី ថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕