ព័ត៌មានជាតិ

លោក ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខ និងប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន ១០គ្រួសារ រស់នៅក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ:ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោក ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ សហការណ៍ជាមួយអជ្ញាធរមូលដ្ឋាន ដែលដឹកនាំដោយ លោក គង់ សោភា អភិបាលរងស្រុកព្រៃនប់ តំណាងឱ្យ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងជាប្រធានកិត្តិយស សមាគមយុវជនក្រុម៨ ស្រុកព្រៃនប់ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ដែលមាន ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធាន ចុះសួរសុខទុក្ខ និងប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចំនួន ១០គ្រួសារ រស់នៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អំណោយមនុស្សធម៌រួមមាន ៖
⁃ អង្ករ ២៥គីឡូក្រាម
⁃ មី ១កេស
⁃ ត្រីខ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ទឹកស៊ីអ៉ីវ ១យួរ
⁃ ស្ករស ១គីឡូក្រាម
– អំបិល ១គីឡូក្រាម
⁃ ប្រេងឆា ១ដប
⁃ ទឹកសុទ្ធ ១កេស៕

Leave a Reply

Your email address will not be published.