ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចិត្តល្អមួយរូបយកសត្វពង្រូលមកប្រគល់ជូនអ្នកឧកញ៉ា ទៀ វិចិត្រដើម្បីព្រលែងនៅតំបន់ព្រៃធម្មជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ មានបងប្អូនប្រជាពលរដ្ឋនិងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានដឹងនឹងបានស្គាល់ថាជាអ្នកឧកញ៉ាចិត្តធម៌ហើយក៏បាននាំគ្នាយកសត្វគ្រប់ប្រភេទជាច្រើនតែងតែយកមកប្រគល់ជូនអ្នកឧកញ៉ាចិត្តធម៌ ដើម្បីព្រលែងនៅតំបន់ព្រៃធម្មជាតិ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា ដើម្បីយកមកព្រលែងនៅតំបន់ព្រៃធម្មជាតិ។

តាមប្រជាពលរដ្ឋជាអ្នកប្រគល់សត្វពង្រូល បានអោយដឹងថាសត្វពង្រូលមួយក្បាលនេះ គាត់ឃើញវាចូលមកក្នុងផ្ទះរបស់គាត់ រួចប្អូនរបស់គាត់បានចាប់ទុក រួចក៏គាត់ទាក់ទងមកអ្នកឧកញ៉ា ទៀ វិចិត្រ សុំប្រគល់ជូនអ្នកឧកញ៉ា ដើម្បីព្រលែងចូលព្រៃធម្មជាតិវិញ អោយរស់រានមានជីវិត។

ពលរដ្ឋរូបនេះបានបន្តទៀតថាការដែលស្មគ្រ័ចិត្តប្រគល់សត្វពង្រូលនេះមកជូនអ្នកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយះ វីដេអូសកម្មភាព អ្នកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋខាងលើ ដែលបានប្រគល់សត្វពង្រូលមកអោយដើម្បីយកទៅព្រលែង អ្នកឧកញ៉ាក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

Leave a Reply

Your email address will not be published.