ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩នឹង៣០នាទី នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ជនរងគ្រោះ ចំនួន ០១នាក់
១-ឈ្មោះ នឹម ធឿន ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ជនសង្ស័យ : ចំនួន០២ នាក់
១-ឈ្មោះ រិន សុវណ្ណារាជ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+) (ឃាត់ខ្លួន)
២-ឈ្មោះ វ៉ែន ច័ន្ទណាវីន ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+) (ឃាត់ខ្លួន)
វត្ថុតាងចាប់យក :
១- ម៉ូតូម៉ាក់ HONDA C110 ចាស់ ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ ចំនួន០១គ្រឿង(របស់ជនរងគ្រោះ)
២- កង់តួស្រី មានកន្ត្រក ពណ៌ក្រហម ចំនួន ០១គ្រឿង
៣-កាំបិតចិតបន្លែចុងស្រួចស្រួច ធ្វើពីដែកដងឈើ ចំនួន ០១
៤-ជំពាមកៅស៊ូដងឈើ ចំនួន០១។(របស់ជនសង្ស័យ)

សភាពរឿងហេតុនៅថ្ងៃទី១២.៩.២០២៣ វេលាម៉ោង១៤:នឹង០០នាទីជនសង្ស័យឈ្មោះ រិន សុវណ្ណារាជ បានយកកាំបិតចិតបន្លែមានចុងស្រួចចំនួនមួយនិងជំពាមកៅស៊ូចំនួនមួយដាក់តាមខ្លួនហើយបានជិះកង់របស់ប្អូនឈ្មោះ រិន រក្សា តួស្រី មានកន្រ្កកពណ៌ក្រហម ឌុបប្រពន្ធឈ្មោះ វ៉ែន ច័ន្ទណាវីន ចេញពីផ្ទះនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅផ្ទះបងថ្លៃនៅខាងបឹងទំពុន រាជធានីភ្នំពេញ ដោយជិតកាត់តាមបណ្តាយផ្លូវជាតិលេខ ៨ រួចបត់ចូលតាមតំបន់ផ្លូវក្រុមហ៊ុន 7NG ស្រុកខ្សាច់កណ្តាល ពេលជិះដល់ក្បែហាងមួយកន្លែងមិនស្គាល់យីហោជនសង្ស័យបានឃើញម៉ូតូចំនួនមួយគ្រឿងម៉ាកHONDA C110 ចាស់ គ្មានផ្លាកលេខ ដែលជារបស់ជនរងគ្រោះឈ្មោះ នឹម ធឿន បានចតទុកចោលក្បែរមាត់បឹង ពេលមិនឃើញម្ចាស់ទើបជនសង្ស័យរិន សុវណ្ណារាជ បានធ្វើសកម្មភាពឡើងធាក់បញ្ឆេះម៉ូតូ បន្ទាប់មកប្រពន្ធរបស់ជនសង្ស័យឈ្មោះវ៉ែន ច័ន្ទណាវីន លើកកង់ដែលបានជិះមកដាក់លើម៉ូតូហើយបំរុងបើកគេចខ្លួនភ្លាមនោះត្រូវបានសន្តិសុខការពារនៅក្នុងតំបន់ 7NG មកទាន់ឃើញជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រិន សុវណ្ណារាជ បានសារភាពថាខ្លួននិងប្រពន្ធឈ្មោះ វ៉ែន ច័ន្ទណាវីន ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតមែន ហើយកន្លងមកជនសង្ស័យធ្លាប់បានពន្ធនាគារខេត្តកណ្តាលចំនួន ០២ឆ្នាំ ០៦ខែ ពីបទប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.