ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យមួយក្រុមជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន

រតនៈ​គីរី​៖​ កាលពីថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2023 វេលាម៉ោង 11:និង 30 នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបក់ញ៉ៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវ ផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតតាមភូមិសាស្ត្រ ឃុំបក់ញ៉ៃ ក៏បានជួបនឹងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចាស់គួរឱ្យសង្ស័យ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំ នឹងធ្វើការឆែកឆេខ្លួន រកឃើញម្សៅក្រាម ស ថ្លា ចំនួន 1 ថង់តូច សង្ស័យជាសារធាតុញៀន
ជាមួយគ្នានោះដែរ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន 6 នាក់ រួចកម្លាំងក៏បន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន 1 មុខសញ្ញាបន្ថែមទៀត និងបានចុះទៅឆែកឆេរលំនៅឋានឈ្មោះ
ខេត្រ ម៉េងហេង ដែលជាមុខសញ្ញាចាស់ ប៉ុន្តែពុំបានរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។

ដោយមានការសម្របសម្រួលនិតិវិធីពីលោក ហាងសម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី

ជនសង្ស័យដែលមានឈ្មោះ
១ .ឈ្មោះខេត្រ ម៉េងហេង ភេទប្រុសអាយុ 17 ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី
២ .ឈ្មោះរចំ អុីញ ភេទប្រុសអាយុ 29 ឆ្នាំ ជនជាតិច្រាយ ទីលំនៅបច្ចុប្បន្នភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
៣ .ឈ្មោះអាត ម៉េងអ៑ាង ភេទប្រុសអាយុ 28 ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
៤ .ឈ្មោះសល់ បន់ ភេទប្រុសអាយុ 17 ឆ្នាំជនជាតិ ច្រាយ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិបក់ធំ ឃុំ ប៉ក់ ញ៉ៃធំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី
៥ .ឈ្មោះរម៉ាស់ គ្វាល អាយុ 17 ឆ្នាំមុខរបរ ទីលំនៅបច្ចុប្បន្នភូមិ ប៉ក់ចាស់ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ
ខេត្តរតនគីរី។
៦ .ឈ្មោះរចំ យ៉ូម អាយុ 31 ឆ្នាំជនជាតិច្រាយ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ចាស់ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគីរី
៧ .ឈ្មោះពួយ ញុក ភេទប្រុសអាយុ 20 ឆ្នាំជនជាតិ ច្រាយ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី

©វត្ថុតាងដកហូតរួមមាន:
១. ម្សៅក្រាមពណ៌ ស ថ្លា សង្ស័យជាសារជាតិញៀនចំនួន 1 ថង់តូច
២. ដាវសាំ មេរ៉ៃ ចំនួន 2 ដើម
៣. ម៉ូតូចំនួន 1 គ្រឿង ពាក់ស្លាកលេខ រតនគិរី 2B 49 12
៤. ទូរសព្ទដៃចំនួន 1
៥. ដែកកេះចំនួន 3

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ខាងលើ ត្រូវបានឃាត់ខ្លួន និង រួច បញ្ជូនមកស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី  ដើម្បីកសាងសំណុំរឿងបន្ត បញ្ជូនទៅ អយ្យការ អមសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការតាមនិតិ វិធីច្បាប់។

Leave a Reply

Your email address will not be published.