ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣

ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣ ។
បទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំការងារ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃ២៤តុលា២០២៣។
ក្រៅពីនេះ ឧត្តមអភិបាលខេត្តព្រះសីហនុ ក៍បានណែនាំឲ្យសមត្ថកិច្ចចំរុះនិងអាជ្ញាធរពាក់ពន្ធ័ យកចិត្តទុកដាក់ធ្វើប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ បង្ក្រាបបទល្មើសចោរកម្ម និងបទល្មើសគ្រឿងញៀនជាដើម នាំយកជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់៕

Leave a Reply

Your email address will not be published.