ព័ត៌មានជាតិ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ ប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្តាល និងចាប់ដំណើរការ

ខេត្តកណ្តាល៖ នៅសល់តែ ប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះ ព្រឹត្តិការណ៍ ប្រណាំងទូក ក្រុងតាខ្មៅ និង ចាប់ដំណើរការ ប្រព្រឹត្តិទៅ រយ:ពេល១ថ្ងៃ គឺនៅថ្ងៃទី២៩តុលាខាងមុខ ដែលនិងប្រារព្ធឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
តាមការគ្រោងទុក គណ:កម្មការរៀបចំ ការប្រណាំងទូក បានបែងចែកតួនាទីភារកិច្ច អោយអនុគណ:កម្មការ ក្នុងការរៀបចំ តាមមុខព្រួញនិមួយៗ ទទួលខុសត្រូវ ។
ដោយឡែក នៅថ្ងៃទី ២៥តុលានេះ លោក ចាបវន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល និងជាអនុប្រធានអនុគណ:កម្មការ ព័ត៌មាន សោតទស្សន៍ បានដឹកនាំ សមាជិកអនុគណៈកម្មការ និងមន្ត្រីជំនាញ ចុះពិនិត្យ ក្រុមហ៊ុន ដំឡើងផ្ទាំងប៉ាណូ និងអាហ្វិស ផ្សព្វផ្សាយ ទៅតាមច្រក បណ្តាផ្លូវជាតិធំៗ តាមទីតាំងសាធារណ: និងតាមទីប្រជុំជននានា ក្នុងខេត្ត ធ្វើយ៉ាងណា ដំណើរអោយ ហើយ រួចរាល់ មុនតាមផែនការ ដែលបានគ្រោងទុក ។
គួរបញ្ជាក់ថា៖ ឆ្នាំនេះ ខេត្តកណ្តាល មានទូកសរុប ចំនួន៧៤ទូក ចូលរួម ប្រណាំង ក្នុងនោះ រួមមាន៖ ទូកអុំ,ទូកខ្នាត អន្តរជាតិ នារីបុរស និងទូកចែវ បុរសនាទី ជាដើម។
ការរៀបចំពិធី ប្រារព្ធធ្វើឡើង នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០១ថ្ងៃ គឺនៅថ្ងៃទី២៩តុលា ឆ្នាំ២០២៣ ដោយមានរៀបចំផ្សាយបន្តផ្ទាល់ ពីទូរទស្សន៍បាយ័ន និងតាមpage facebook រដ្ឋបាលខេត្តកណ្តាល ,មន្ទីរព័ត៌មានខេត្ត, ទីភ្នាក់ងារសារព័ត៌មាន ខេត្ត ,ផេកហ្វេសប៊ុក ប្រជាជនខេត្តកណ្តាល និងយូធូប ក្នុងគោលបំណង ដើម្បីចូលរួម អបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។
ជាមួយគ្នានេះ ខេត្តក៍មានរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទផងដែរ។ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសមយ័ ដែលមានតារាចំរៀង ល្បីៗ  ចូលរួម ផងដែរ៕

Leave a Reply

Your email address will not be published.