ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវរកជនសង្ស័យមួយក្រុម ដែលបានវាយសម្លាប់សត្វឈ្លូស ដែលកំពុងហែលទឹកសមុទ្រ នៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ

ខេត្តកោះកុង ៖ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានប្រាប់ឲ្យដឹងថា លោកបានចាត់តាំងលោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ ឲ្យដឹកនាំកម្លាំង និងសហការជាមួយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើការស្រាវជ្រាវរកជនសង្ស័យមួយក្រុម ដែលបានវាយសម្លា.ប់សត្វឈ្លូស ដែលកំពុងហែលទឹកសមុទ្រ នៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

យោងតាមវីដេអូ ដែលគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ បានបង្ហាញអោយឃើញថា សត្វឈ្លូសមួយក្បាល មិនដឹងវង្វេងមកពីទីណាទេ វាបានហែលទឹកសមុទ្រ មកដល់ឆ្នេរកុកហាវ ស្ថិតក្នុងភូមិ-ឃុំ ដូចខាងលើ ត្រូវបានមនុស្សមួយក្រុម យកកំណាត់ឈើ មកសំពងទាល់តែឈ្លូសនោះងា.ប់ រួចហើយនាំគ្នាលើកយកទៅបាត់ ៕

Leave a Reply

Your email address will not be published.