ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនជនដៃដល់ ម្នាក់

នៅព្រឹកថ្ងៃទី ៥ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីជនដៃដល់រូបនោះ កាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកានៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលបានដណ្ដឹងថាជនដៃដល់ក្នុងអំពើកាប់ប្រហារនោះមានឈ្មោះ វ៉ាន់ ដែន អាយុ ១៨ ឆ្នាំមានទីលំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ។

ប្រភពដដែលបានរំឮក ថាកាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅក្នុងវត្តថ្មកែវមានក្រុមសម្ដែងល្ខោនលក់សំបុត្រប៉ុន្តែយប់នោះមិនបានសម្ដែងទេដោយសារក្រុមល្ខោនលក់សំបុត្របានតិចពេក។

នៅយប់នោះ ម៉ោងប្រហែលជាង១០ យប់ជនរងគ្រោះឈ្មោះ ច្រឹក ខាត់ អាយុ ១៨ ឆ្នាំ មានទីលុះនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ត្រូវបានមិត្តភក្តិ ឌុបម៉ូតូចេញពីមើលល្ខោនក្នុងវត្តថ្មកែវវិញ  ពេលចេញផុតមុខក្លោងទ្វាវត្ត ក៏ត្រូវបានជនដៃដល់កាប់ពីក្រោយ នឹងកាំបិតផ្គាក់ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសជាទម្ងន់និងបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមិត្តភ័ក្រជាអ្នកបើកម៉ូតូឌុបជនរងគ្រោះគ្រាន់តែរបួសស្រាល។

ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសមត្ថកិច្ចនគរបាលជំនាញទើបសម្រេចឃាត់ខ្លួនជនដៃដល់ដែលមានឈ្មោះវ៉ាន់ ដែន អាយុ ១៨ឆ្នាំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា៖ ខ្លួនពិតជាបានកាប់ប្រហារទៅលើជនរងគ្រោះពិតមែនដោយរឿងគំនុំព្រោះធ្លាប់មានទំនាស់ជាមួយគ្នា។

ក្រោយការសាកសួរសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.