ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោក គង់ ប៉ន មេភូមិត្រោក (មេភូមិ ៥អាណត្តិ)

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ លោក គង់ ប៉ន មេភូមិត្រោក អាយុ ៧៦ឆ្នាំ (មេភូមិ ៥អាណត្តិ) ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ សម្តេចក៏បានថ្លែងអំណរគុណ និងកោតសសើរដល់លោក គង់ ប៉ន ដែល បានបម្រើការងារបានយ៉ាងល្អនៅក្នុងមូលដ្ឋាន ដែលទទួលបានការសាទរ និងការគាំទ្រពី ប្រជាពលរដ្ឋ ដែលបានបង្ហាញអំពីគម្រូល្អ ដល់ភូមិដ៏ទៃ យកគម្រូតាម ។ ទន្ទឹមនឹងនោះ ទទួលបានលទ្ធផលល្អហើយ សម្តេច ក៏បានសំណូមពរឲ្យ លោក គង់ ប៉ន ត្រូវបន្តធ្វើ អំពើល្អបន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ ៕

Leave a Reply

Your email address will not be published.