ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ដែក) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ឃាត់ខ្លួន

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង០៤:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ដែក) នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១១៤ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

ជនសង្ស័យឈ្មោះ យូ ប៊ុនណា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

វត្ថុតាងដកហូត៖ រុឺម៉កម៉ូតូ១គ្រឿង, ដែកទីប៣ដើម, ប៉ែល ចំនួន១, ទួណឺវ៉ីស ចំនួន១, ញញួរ ចំនួន១, ដង្កាប់ ចំនួន១, កូនសោ ចំនួន៤, កន្រ្តៃ ចំនួន១ និងឧបករណ៍កាត់ទុយោរ ចំនួន១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.