ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋចំនួន០៣នាក់បានរងគ្រោះដោយរន្ទះបាញ់នៅស្រុកសំពៅលូន

(បាត់ដំបង )នៅវេលាម៉ោង ១៥និង៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយផ្គរន្ទះបានបាញ់ចំនួន០២គ្រាប់ បណ្តាលអោយរងរបួសប្រជាពលរដ្ឋចំនួន០៣នាក់ខណៈដែលពួកគាត់កំពុងបេះស្វាយ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះទី១.ឈ្មោះ ហាច ធី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង
២.ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ៨ឆ្នាំ មានទីលំនៅភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
៣,ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកទាំងបីបច្ចុប្បន្នត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យភូមិភាគ៥សំពៅលូន ហើយអាការះបានដឹងខ្លួនរួចផុតពីគ្រោះថ្នាក់ហើយ ៕

Leave a Reply

Your email address will not be published.