ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់ ១គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

ស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២៣ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ បណ្តាលឱ្យខូចខាតផ្ទះទាំងស្រុង១ខ្នង របស់ឈ្មោះ ហុង លី អាយុ ៤៦ឆ្នាំ នៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលជ័របត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ និងថវិកា ២០ម៉ឺនរៀល។ ដោយមើលឃើញពីការលំបាករបស់គ្រួសាររងគ្រោះលោកស្រី ដួង វណ្ណា បានឧបត្ថម្ភបន្ថែមថវិកា៣០ ម៉ឺនរៀលផងដែរ៕

Leave a Reply

Your email address will not be published.