ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នា ដែលបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់

ភ្នំពេញ៖ នៅ យប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នាដែលបង្កប់សេវាផ្លូវភេទ ដោយធ្វើការឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់ ។

ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ក្នុងនោះមានម្ចាស់ទីតាំងចំនួន៤នាក់(ស្រី៣នាក់) និង១២នាក់ទៀតជានារីរងគ្រោះ រួមទាំងវត្ថុតាងស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួន និងមិនទាន់ប្រេីប្រាស់មួយចំនួន។

មុននឹងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងនេះ គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា ហាងកាហ្វេទាំង៥ទីតាំងនេះ គឺបេីកលក់ទាំងយប់ទាំងថ្ងៃនិងមានបង្កប់សេវាផ្លូវភេទផង ធ្វើឱ្យកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតរហូតនៅយប់កេីតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងឆែកឆេររកឃើញវត្ថុតាងមានស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួននិងមិនទាន់ប្រេីប្រាស់មួយចំនួន ហើយបានរំដោះនារីរងគ្រោះចំនួន១២នាក់ព្រមធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៤នាក់ក្នុងនោះមានស្ត្រីចំនួន៣នាក់ ។

នារីរងគ្រោះទាំង១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំណែកឯម្ចាស់ទីតាំងចំនួន៤នាក់រួមទាំងវត្ថុតាំងត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិដេីម្បីចាត់ការបន្តតាមនីតិវិធី រីឯហាងកាហ្វេទាំងប្រាំទីតាំងត្រូវបានប៊្លុមបេបិទជាបណ្តោះអាសន្ន៕

Leave a Reply

Your email address will not be published.