ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីនម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ http://www.ssphotnews.com/archives/4019

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីង នៅ យប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ព្រៃស ក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នារីម្នាក់បានបេីករថយន្ត Prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខណះដល់ផ្លូវកោង ទំនងជាងងុយដេក មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឱ្យរលេីងដល់គល់ បាក់ទ្រេត រីឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង សំណាងល្អអ្នកបេីកបររងរបួសស្រាល ។

នៅមុនពេលកេីតហេតុ គេបានឃេីញ នារីម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8680 បោះពួយក្នុងល្បឿនលឿន ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឲ្យរលេីងដល់គល់ បាក់ទ្រេតចំណែកឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង សំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍រាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយ គ្នា តាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.