ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ការពង្រឹងមុខងារសាធារណៈ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈពាក្យស្លោក “ទូកទៅកំពង់នៅ”។
បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញ ភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់។
#ប្រជុំជីវភាព #អគ្គាធិការដ្ឋាន #មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ #ដំណេីរការរដ្ឋបាល #របៀបរបបការងារ #ការបណ្តុះបណ្តាល #ការអប់រំផ្សព្វផ្សាយ #លិខិតបទដ្ឋានគតិយុត្ត #គោលនយោបាយ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC