នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលា ម៉ោង២១ :៥០ នាទីយប់ មានករណី អំពេីលួច(លួចម៉ូតូ) ស្ថិតនៅចំណុចខាងក្រោយកាស៊ីណូលីហាវ ក្រុម០៤ ភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡេីងដោយជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាព ដោយនាំគ្នាហៅម៉ូតូ ផាស់អាប់តាមផ្លូវអោយដឹកពីម្តុំរង្វង់មូលភូមិថ្មី ទៅក្រោយកាស៉ីណូ លីហាវ ភូមិ ១ សង្កាត់លេខ៣ ដេីម្បីទៅលួចយកម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៨ លេខតួ-ម៉ាសុីន ND125M-5164799 ផ្លាកលេខ ព្រះសីហនុ 1F-5532 ដែលជនរងគ្រោះចតទុកក្រោយកាស៉ីណូ លីហាវ ពេលលួចបានជនសង្ស័យនិងបក្ខពួក បាននាំគ្នាបណ្តេីរម៉ូតូចេញពីកន្លែងកេីតហេតុដេីរចេញមកតាមផ្លូវតុលាការចាស់ សង្កាត់លេខ៣ ក៏ជួបសមត្ថកិច្ចកំពុងល្បាតតាមផ្លូវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់។
-ជនរងគ្រោះឈ្មោះ ព្រហ្ម ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កាស៊ីណូស៊ីហ៊ូ
-ស្រុកកំណើត ភូមិចុងអូ ឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ
-បច្ចុប្បន្នស្នាក់នៅ ក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
-ជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ តាក់ ម៉េង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុមទី៧ ភូមិ ៣ សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ លៀង ប្រាក់ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់លេខ ១ក្រុងខេត្តព្រះសីហនុ។
៣-ឈ្មោះ ហៅ ឆៃ (គេចខ្លួន)។
-ក្រោយពីធ្វេីការសាកសួរជនសង្ស័យទាំង០២នាក់ខាងលេី បានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូម៉ាកខាងលេីប្រាកដមែន។
-បច្ចុប្បន្នជនសង្ស័យចំនួន ០២នាក់ ខាងលេី អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីបន្តនិតិវិធី។