ភ្នំពេញ៖ កាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រថយន្ត Lexus RX 330 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុច ស្ពានថ្មព្រែកជ្រៃក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-5989 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំ ទៅមុខលែងរួច បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។ ប៉ុន្តែសំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌដង្កោឱ្យចុះមកវាស់វែងយករថយន្ត ទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕