ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា បានក្រើនរំលឹកអ្នកសារព័ត៌មានអោយខិតខំបង្កើនសមត្ថភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងទទួលបានការផ្តល់ទំនុកចិត្តពីសាធារណជន

ខេត្តព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង អញ្ជើញចូលរួមជាអធិបតីកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ៖ «ទន្លេរួម និងអនាគតរួម» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា មេគង្គឡានឆានមានប្រទេសចំនួន៦ ដែលផឹកទឹកទន្លេរួមគ្នា។ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀតជាដៃគូសហការក្នុងគោលបំណងការពារថែរក្សាទឹកទន្លេមេគង្គដែលយើងប្រើរួមគ្នានេះ។
ឯកឧត្តម បានស្នើប្រទេសទាំងនេះ
បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងផ្លាស់ប្តូរទស្សនៈ យោបល់ និងការចែករំលែកព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិតដើម្បីចៀសវាងអរិភាព។

ជាមួយគ្នានេះឯកឧត្តម ក៏បានក្រើនរំលឹកអ្នកសារព័ត៌មានអោយខិតខំពង្រឹងសមត្ថភាពដើម្បីធានាបាននូវប្រសិទ្ធភាពការងារ។
ឯកឧត្តម បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវតែមានសមត្ថភាព ហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានអោយសំបូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
ឯកឧត្តមបានចាត់ទុកថា ព័ត៌មានក្លែងក្លាយគឺជាបញ្ហាសកល ដែលត្រូវដោះស្រាយរួមគ្នា។
ចំពោះមុខនេះក្រសួងព័ត៌មានបានដាកចេញ បេសកកម្មអាទិភាពបី៖ ១.បញ្ហាសន្តិសុខព័ត៌មាន ២.ការផ្តល់ពត៌មានដែលមានគុណភាព ៣.ព័ត៌មានដែលមានសុវត្ថិភាព និងទុកចិត្តបាន។

ទន្ទឹមនេះឆ្លើយតបចំពោះស្ថានភាពអ្នកសារព័ត៌មានសព្វថ្ងៃ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់ទជាស្សនទាន៣យ៉ាង៖
១.ទាំងអស់គ្នាត្រូវស្ថិតក្រោមដំបូលច្បាប់
២.នឹងប្រមូលគំនិតជាធាតុចូលដើម្បីចងក្រងជាក្រមសីលធម៌វិជ្ជាជីវៈដែលជាបិធានរួមសម្រាប់អនុវត្ត។
៣.អ្នកល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើអ្នកសារព័ត៌មានទាំងអស់៖ត្រូវប្រកាន់ខ្ជាប់នូវឥរយាបថ អកប្បកិរិយា និងចរិតថ្លៃថ្នូរ។
ត្រូវធ្វើខ្លួនអោយបានសក្តិសមជាបុគ្គលគួរជាទីគោរពនិងផ្តល់តម្លៃពីមជ្ឈដ្ឋានជុំវិញ។
ត្រូវដើរតួអ្នកផ្តល់ព័ត៌មានពិតពីពលរដ្ឋទៅរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាជនវិញ។ដោយ៖​ វ៉ាន់នី​

Leave a Reply

Your email address will not be published.