ព័ត៌មានជាតិ

ការចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងពិធីចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”
នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដា អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ស្ថិតក្នុងទីលានកីឡាដ្ឋានខេត្តកំពង់ឆ្នាំង។

«ការចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”
នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ទូទាំងខេត្តកណ្តាល ក្នុងគោលបំណង ដើម្បីឈានឆ្ពោះទៅការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងខេត្តកណ្តាល សំដៅអនុវត្តតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបញ្ចកោណទី៤ ការអភិវឌ្ឍប្រកប ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ការអនុវត្តនូវវិធានការគោលនៃគោលនយោបាយ ស្តីពី «ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» គោលនយោបាយ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០, និងគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព – លក្ខណសម្បត្តិទី៦ – មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ“។

«អនុស្សរណៈយោគយល់នេះ បង្កើតឡើងដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ” នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទូទាំងខេត្ត កណ្តាល»។

Leave a Reply

Your email address will not be published.