(ឧត្តរមានជ័យ)នារសៀលថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះក្រុមការងារពត៌មានប្រចាំខេត្តឧត្តរមានជ័យជាច្រើនរូបបាននាំយកអំណោយមនុស្សធម៌មានដូចជាអង្គរ ទឹកសុទ្ធ ទឹកត្រី ទឹកសុីអុីវ សារ៉ុង រួមទាំងថវិការមួយចំនួនទៅជូនដោយផ្ទាល់ដល់លំនៅឋានផ្ទះស្ត្រីម៉េម៉ាយម្នាក់ត្រូវពិការជើងទាំង២ត្រឹមភ្លៅអង្គុយលើរទេះរុញដោយសារតែជួបនៅអកុសល្យក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ចំនួន២ដង លើកទី១ក្នុងឆ្នាំ២០១៨ត្រូវត្រាកទ័របុកបណ្តាលឲ្យកាត់ជើងស្តាំម្ខាង ដោយឡែកបន្ទាប់មកទៀតនៅលើកទី២នៅឆ្នាំ២០២៣ត្រូវឡានថៃសណ្តោងរុឺម៉កដឹកដំឡូងមីបុកពីក្រោយបណ្តាលឲ្យកាត់ជើងឆ្វេងម្ខាងទៀតធ្វើឲ្យគាត់អង្គុយលើរទេះរុញរហូតដល់សព្វថ្ងៃ ។
បើតាមប្រភពពីស្ត្រី មេម៉ាយពិការជើងទាំងសងខាងមានឈ្មោះនឿនសុជាភេទស្រីអាយុ២៨ឆ្នាំគ្រោះរស់នៅភូមិបន្ទាត់បោះ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យបានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ខែតុលាឆ្នាំ២០២៣ថា មូលហេតុដែលគាត់ពិការអង្គុយនៅលើរទេះរុញនេះមកពីគាត់ជួបនូវឧប្បហេតុគ្រោះថ្នាក់ចរាចរណ៏ចំនួន២លើ ករណីទី១ត្រូវត្រាក់ទ័របុកនៅចំណុចពងទឹកខណ:ពេលគាត់ជិះម៉ូតូទៅសំរោងដើម្បីទិញឡានឲ្យកូនលេង ត្រូវពេទ្យកាត់ជើងស្តាំម្ខាង ករណីទី២ត្រូវឡានថៃសណ្តោងរុឺម៉កដឹកដំឡូងមីបុកនៅចំណុចសង្កាត់បុស្បូវ ខណ:នៅពេលគាត់ជិះម៉ូតូជូនបងស្រីយកម៉ូតូឲ្យគេនៅសំរោង ពេទ្យកាត់ជើងឆ្វេងម្ខាងទៀត។
គួររំលឹកថា បើយោងតាមការអះអាងពីស្ត្រីរងគ្រោះដែលពិការជើងខាងលើបានបញ្ជាក់បន្ថែមថា ក្នុងករណីដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៏ចំនួន២លើនេះផងដែរ ដែលហេតុការនេះបានកើតឡើងដោយកាលពីអំឡុងឆ្នាំ២០១៨ម្តងក្រោយមកទៀត៥ឆ្នាំកន្លងមកទៀតកាលពីអំឡុងថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៣កន្លងមកនេះក៏ជួបគ្រោះថ្នាក់ម្តងទៀតធ្វើឲ្យគាត់មានវិបដិសារីនៅលើរទេះរុញអស់មួយជីវិតតែម្តង។
សូមជម្រាបថា បើតាមការលើកឡើងពីស្ត្រីរងគ្រោះខាងលើ ចំពោះករណីដែលគាត់ជួបនូវបញ្ហាគ្រោះចំនួន២ដងនេះដែរ ខាងសមត្ថកិច្ចជំនាញចរាចរណ៏បានជួយអន្តរាគមន៏សម្របសម្រួលដោះស្រាយតាមនីតិវិធីច្បាប់ដោយគាត់ព្រមទទួលសំណងទាំង២លើក ដោយលើកទី១នៅឆ្នាំ២០១៨ភាគីខាងម្ចាស់ត្រាក់ទ័រសងថ្លៃព្យាបាលជំងឺជាទឹកប្រាក់ចំនួន៤៥០០ដុល្លារ(បួនពាន់ប្រាំរយដុល្លារអាមេរិច)តែខាងប៉ូលីសគេយក១០០០ដុល្លារហើយគាត់ត្រូវពេទ្យកាត់ជើងស្តាំម្ខាង។ លើកទី២កាលគាត់ជួបគ្រោះថ្នាក់ចរាចរណ៏ម្តងទៀតនៅថ្ងៃទី១៩កុម្ភ:ឆ្នាំ២០២៣កន្លងទៅប៉ុន្មានខែមកនេះខាងភាគីក្រុមហ៊ុនឡានថៃសណ្តោងរុឺម៉កដឹកដំឡូងមីបុកធ្វើគេសងថ្លៃព្យាបាលជំងឺចំនួនទឹកប្រាក់១៣មុឺនបាតពីព្រោះថាគាត់ត្រូវកាត់ជើងឆ្វេងម្ខាងទៀត។