ព័ត៌មានសន្តិសុខសង្គម

បុរស់ម្នាក់បែកថ្នាំនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតត្រូវប្រពន្ធលួងលោមអោយចុះត្រូវបាន កម្លាំងនគរបាលបញ្ជូនយកដាក់មណ្ឌលកែប្រែក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ បុរស់ម្នាក់បែកថ្នាំប្រច័ណ្ឌប្រពន្ធនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតត្រូវប្រពន្ធលួងលោមអោយចុះកម្លាំងនគរបាលយកដាក់មណ្ឌលនៅល្ងាចថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣នៅព្រៃក្បែមាត់ស្ទឹងទឹកថ្លាស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

បុរស់បែកថ្នាំមានឈ្មោះ ប៉ែន សន អាយុ៤៤ឆ្នាំនិងប្រពន្ធឈ្មោះ តឿន សុផល អាយុ៣៣ឆ្នាំនិងកូនស្រីនាំឡើងដើមឈើអាយុ៦ឆ្នាំដែលរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានបុរស់ម្នាក់នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតសំលាប់ខ្លួននៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លារួមមានលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាល កងរាជអាវុធហត្ថទៅដល់កន្លែងឃើញបុរស់បាននាំកូនស្រីនៅលើដើមឈើកម្ពស់ប្រមាណ៤ទៅ៥ម៉ែត្រពីដីនៅនិងបង្គៀបឈើដែលបម្រុងធ្វើអត្តឃាតដោយលោតរឺចងករ។

លោកបានបញ្ជាក់ថា អោយស្ត្រីជាប្រពន្ធប្រើពាក្យសំដីលួងលោមរដូចជា(បងនាំកូនយើងចុះពីដើមឈើមកដីមក អាណិតកូនស្រីគ្នាអត់ដឹងអីទេចាំយើងដោះស្រាយគ្នា)ក្រោយទទួលការលួងលោមប្តីបានចុះមកដល់ដីសមត្តកិច្ចសួរនាំយកទៅធ្វើតេស្តរកឃើញប្រើប្រាស់គ្រឿងញៀនទើបសុំយោបល់ប្រពន្ធយកទៅដាក់នៅក្នុងមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន។

លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖តាមទទួលព័ត៌មានពីប្រពន្ធបុរស់ជាប្តីនាំកូនស្រីទៅលើដើមឈើនៅអំឡុងម៉ោង១រហូតដល់ម៉ោង៤រសៀលទើបដឹងដោយខលទូរស័ព្ទទៅប្រពន្ធអោយមកយកសាកសពនៅដើមឈើក្បែរមាត់ស្ទឹងទឹកថ្លាដឹងហើយប្រពន្ធបានរាយការណ៍ជូនសមត្តកិច្ចអោយជួយអន្តរាគមន៍ ព្រោះប្តីប្រើប្រាស់គ្រឿងញៀនហើយប្រច័ណ្ឌប្រពន្ធនាំកូនឡើងដើមឈើគម្រាមធ្វើអត្តឃាតលតរឺចងកសម្លាប់ខ្លួន។

ស្ត្រីជាពន្ធបានបញ្ជាក់ថា៖ប្តីរបស់គាត់គឺជាប្តីក្រោយរឺចុងដែលបានគ្នារយៈពេលជាង៨ឆ្នាំបានកូនស្រី១អាយុ៦ឆ្នាំនិងមានកូនដើមពេញវ័យនៅពេលដែលម្តាយមិននៅផ្ទៈកូនស្រីតែងតែក្លាចឪពុកចុងមិនហ៊ានចូលផ្ទៈប្តីចុងរបស់គាត់ពេលប្រើប្រាស់គ្រឿងញៀនតែងតែវ៉ៃធ្វើបាបនិងគម្រាមហើយប្រច័ណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះរហូតនិងប្រើហឹង្សាប្រពន្ធនិងកូនស្រីទើបសម្រេចអោយយកដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន៕

Leave a Reply

Your email address will not be published.