ព័ត៌មានជាតិ

រថយន្តក្រុងចំនួន១០គ្រឿងបានមកដល់ខេត្តឧត្តរមានជ័យហើយជាអំណោយរបស់រាជរដ្ធាភិបាលផ្តល់ជូនខេត្តសម្រាប់បំរើសេវាសាធារណ

(ឧត្តរមានជ័យ)ឡានក្រុងយ៉ាងថ្មីស្រឡាងចំនួន១០គ្រឿង ជាអំណោយរបស់រាជរដ្ធាភិបាល ផ្តល់ជូនរដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់បំរើសេវាសាធារណ:ក្នុងមូលដ្ធានខេត្តជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នេះរថយន្តថ្មីទាំង១០គ្រឿងបានមកដល់ក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យហើយ។

លោកជាពិសិទ្ធ នាយករដ្ធបាលសាលាខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣ថា ជំហ៊ានទី១ នៅចំពោះមុខរាជរដ្ធាភិបាល បានផ្តល់ប្រគល់អំណោយជារថយន្តក្រុងចំនួន១០គ្រឿងមករដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់បំរើសេវាសាធារណ: ក្នុងមូលដ្ធានខេត្តផ្ទាល់តែម្តង។

លោកនាយករដ្ធបាលបញ្ជាក់បន្ថែមថា រថយន្តទាំង១០គ្រឿងជាអំណោយរបស់រាជរដ្ធាភិបាលប្រគល់មករដ្ធបាលខេត្តគឺយើងទៅទទួលយកដោយផ្ទាល់នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុហើយឡាននេះទើបនឹងមកដល់នៅវេលាម៉ោង៣និង៣០ទាបភ្លឺហើយក្រុមការងារបស់រដ្ធបាលខេត្តបានរៀបចំទុកដាក់ឲ្យឡានឈប់ចតក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យជាបណ្តោះអាសន្នសិន។

សូមជម្រាបថា រថយន្ត១០គ្រឿងដែលរាជរដ្ធាភិបាលប្រគល់ជូនមកដល់រដ្ធបាលខេត្តឧត្តរមានជ័យចំនួន១០គ្រឿងនេះផងដែរ បានផលិតនៅក្រុមហ៊ុនប៉ូយ៉ុងគ្រុបនៃសាធារណរដ្ធកូរ៉េ ហើយរថយន្តទាំងអស់នេះនឹងផ្តល់សេវាដឹកជញ្ជូនសាធារណ: ជូនប្រជាពលរដ្ធនៅតាមមូលដ្ធានក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យផងដែរ។ឈឹម.កុសល។

Leave a Reply

Your email address will not be published.