នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០:១៥នាទីយប់ក្រោយពីទទួលបានព័ត៌មានថាមានករណីទំនាស់គ្នានៅក្នុងផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ វណ្ណលី ហេង មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) បន្ទាប់ពីស្ត្រីនោះក៏ធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវចំនួន២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យ ទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង៕ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕