នៅថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង០៤នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ខាងមុខក្រុមហ៊ុនផ្ញើអីវ៉ាន់យីហោវីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ)។
ឃាត់ជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ សុខ ជា ភេទប្រុស ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
២- ឈ្មោះ យិន ស៊ីវម៉ី ភេទប្រុស មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈដកហូត៖ ទូរស័ព្ទចំនួន២គ្រឿង (Iphone ១៤ pro max, សាំងសុងបត់ ពណ៌ប្រផេះ), អាយផេត ពណ៌ស្វាយ, កូនកាបូប, កាតចាក់វ៉ាត់សាំង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,កាតបង់ពន្ធឡាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕