ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីមួយរូប ក្នុងរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ដែលអនុវត្តតាមច្បាប់ ទាំងក្នុងក្របខណ្ឌរដ្ឋ ដោយមិនមានការលំអៀងនោះឡើយ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជារដ្ឋមន្ត្រីមួយរូប នៅក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាមន្ត្រីស្អាតស្អំមួយរូប ព្រមទាំងអនុវត្តទៅតាមច្បាប់ ទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន ដោយមិនមានការលំអៀងនោះឡើយ។

តាមរយៈការសង្កេត ពីសំណាក់អ្នកលេងបណ្តាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់លោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា នាដំណាក់កាលអាណត្តិ មុនៗ លើការងារបម្រើប្រជាពលរដ្ឋ ដែលជាមន្ត្រីស្អាតស្អំមួយរូប រហូតទទួលបានទំនុកចិត្តពីសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ប៉ុន្តែថ្មីៗនេះ មានបុគ្គលម្នាក់បានចោទប្រកាន់លោកថា ជាមន្ត្រីដែលយកសិទ្ធិអំណាចបំពានច្បាប់ ក្នុងចេតនាទម្លាក់កំហុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាអំពើនៃការ ញុះញង់ ឱ្យមានសាធារណមតិអវិជ្ជមាន។

ចំពោះករណីនេះ ក្រុមមេធាវី បានការពារភាពស្អាតស្អំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតមកវិញ ស្របតាមច្បាប់រដ្ឋ ក្នុងការអនុវត្តសិទ្ធិស្របតាមផ្លូវច្បាប់ ដើម្បីប្រឆាំង នឹងករណីគំរាមកំហែង បុគ្គលបំពានច្បាប់ ដោយតុលាការកំពូល បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ លើបុគ្គលម្នាក់រូបនេះ និងបង្គាប់ឱ្យសងសំណងជំងឺចិត្ត ដល់ឯកឧត្តមណ្ឌិត អ៊ាង សុផល្លែត ជាជនរងគ្រោះ និងជាដើមបណ្តឹងរដ្ឋប្បវេណី៕

Leave a Reply

Your email address will not be published.