(ឧត្តរមានជ័យ)យុវជនម្នាក់ជិះម៉ូតូ មកពីដើរលេង បុណ្យឆ្លងឆ្នាំសកល នៅមុខ សួនច្បារវិមានឯករាជ្យ វិញខណៈដែល ឈប់ ម៉ូតូបត់ជើងតូចក៏ត្រូវយុវជន ជាក្មេងទំនើងចំនួនពីរនាក់ យកកាំបិតផ្គាក់មកកាប់ចំក បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ដែលហេតុការណ៏ ករណីយុវជនដែលត្រូវគេកាប់ឲ្យរបួសធ្ងន់ធ្ងរនេះបានកើតឡើង នៅវេលាម៉ោងប្រហែលជាម៉ោង១១យប់ ថ្ងៃទី ៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅស្ថិតនៅចំណុចវាលបឹងកណ្តែក ក្នុងសង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ។
បើតាមការបញ្ជាក់ពីម្តាយជនរងគ្រោះ បានឲ្យដឹងនៅថ្ងៃទី២ខែមករាឆ្នាំ២០២៤ថា នៅមុនពេលកើតហេតុកូនរបស់គាត់ជិះម៉ូតូជាមួយមិត្តភ័ក្ត្រ២ទៅ៣ម៉ូតូ ត្រឡប់ ពីរ មកគេរាំស្គរបុកក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលវិញ ហើយខណ:ពេលនោះកូនគាត់បានឈប់ បត់ជើងតូចនៅម្តុំបឹងកណ្តែកក៏ត្រូវក្រុមក្មេងទំនើង ១ក្រុមមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០២២បានយកកាំបិតផ្គាក់កាប់មកលើកូនរបស់គាត់បណ្ដាលឲ្យរបួសធ្ងន់តែម្ដង។
ជនរងគ្រោះដែលត្រូវគេកាប់ឲ្យរបួសមានឈ្មោះ ម៉ោនរីន ភេទប្រុសអាយុ១៨ឆ្នាំរស់នៅ ភូមិចំប៉ាសុខ សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខ ឧត្តរមានជ័យ 1E.4615ក៏ត្រូវគេកាប់ខ្ទេចខ្ទីដែរ។
បើតាមការឲ្យដឹងពីលោកគ្រូពេទ្យបង្អែកខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅអំឡុងយប់ ទី៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅ ពិតជាមានយុវជនម្នាក់របួសធ្ងន់ត្រូវបានសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យពិតប្រាកដមែនដោយឡែកនៅព្រឹកថ្ងៃទី០១ខែមករាឆ្នាំ២០២៤ម្សិលមិញនេះដោយសារ ស្ថានភាពជំងឺជនរងគ្រោះធ្ងន់ធ្ងរពេកក៏ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបន្តទៀត។
គួររំឭកថាកាលពីកំឡុងថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលរដ្ធបាលខេត្តឧត្តរមានជ័យបានរៀបចំការប្រគុំតន្ត្រៃរាំស្គរបុកដើម្បីឲ្យបងប្អូនសប្បាយលុះដល់ម៉ោងប្រហែលជា១១យប់ក៏មាន យុវជនម្នាក់ត្រូវបានគេកាប់ឲ្យ របួសធ្ងន់ ក្រោយពេលកើតហេតុរួចគិតត្រឹមថ្ងៃទី០២ខែមករាឆ្នាំ២០២៤នេះសមត្ថកិច្ចជំនាញខេត្តបានបង្ហើបប្រាប់ថា បានកំណត់អត្តសញ្ញាស្លាកលេខម៉ូតូជនដៃដល់បានខ្លះហើយ នឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកតាមចាប់ជនបង្កយកមកអនុវត្តតាមនីតិវិធីច្បាប់។ឈឹម.កុសល។