រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មន្ត្រីនគរបាលស្រុកកៀនស្វាយចំនួន៣នាក់ រួមទាំងនារី២នាក់ទៀត ខណៈពេលបើកកំពុងរថយន្តឡិចស៊ីសRX350 មួយគ្រឿងសុខៗ ស្រាប់តែរេចង្កូតទៅបុ.កនឹងរថយន្តកាមរីហាយព្រីត ដែលជិះដោយប្តីប្រពន្ធ២នាក់ បណ្តាលឲ្យរថយន្តឡិចស៊ីសក្រឡាប់ជាច្រើនជុំ រហូតខ្ទាតមនុស្សចេញមកក្រៅ ធ្វើឲ្យមន្ត្រីនគរបាលស្រុកកៀនស្វាយ និងនាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋស្លា.ប់ទាំង២នាក់ ចំណែកមន្ត្រីនគរបាលម្នាក់ទៀត រួមទាំងនារី២នាក់រងរបួសធ្ងន់ និងស្រាលនាក់ បង្កឱ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចទល់មុខបុរីហាយធិច ជិតវត្តចំប៉ា ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា ស.ពជនរងគ្រោះខាងលើ មានឈ្មោះ ហេង ស៊ីថារូ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអធិការរងនៃអធិការស្រុកកៀនស្វាយ មានស្រុកកំណើត ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរងរបួសធ្ងន់ ហើយស្លា.ប់បា.ត់ប.ង់ជីវិ.តខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកម្នាក់ទៀត ឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋ មានស្រុកកំណើត សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានបា.ក់.កស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ដោយឡែកមន្ត្រីនគរបាលម្នាក់ទៀត រួមទាំងនារី២នាក់ រងរបួសធ្ងន់ និងស្រាល ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តកាមរីហាយព្រីត២នាក់ប្ដីប្រពន្ធ មិនបានឱ្យស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា «មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធ២នាក់ បើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BN 7915 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះមកដល់កើតហេតុ ក៏ស្រាប់តែរថយន្តម៉ាកឡិចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ នគរបាល2.0393 ជិះគ្នាចំនួន៥នាក់ ក្នុងនោះស្រី២នាក់ និងប្រុស៣នាក់ ដែលត្រូវគេស្គាល់ថា សុទ្ធតែជាមន្ត្រីនគរបាលនៃអធិការស្រុកកៀនស្វាយ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយមិនដឹងថា តើមានបញ្ហាបច្ចេកទេសអ្វីនោះទេ?»។
ប្រភពដដែលបន្តថា «ភ្លាមៗស្រាប់តែរថយន្តឡិចស៊ីសរេចង្កូតទៅគន្លងផ្លូវម្ខាងទៀត ធ្វើអោយរថយន្តក្រឡាប់ជាច្រើនជុំ ហើយបោ.កផ្ទប់ទៅនឹងរថយន្តកាមរីហាយព្រីត ដែលជិះដោយប្តីប្រពន្ធ២នាក់ ធ្វើឲ្យអ្នកជិះនៅក្នុងរថយន្តឡិចស៊ីសខ្ទាតចេញក្រៅទាំងអស់ និងធ្វើឱ្យបុរសជានាយរងប៉ុស្តិ៍ដីឥដ្ឋម្នាក់បា.ក់.កស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអធិការរងស្រុកកៀនស្វាយម្នាក់ រងរបួសធ្ងន់ ហើយបានស្លា.ប់ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ រីឯនគរបាលម្នាក់ទៀត រួមទាំងនារី២នាក់ រងរបួសធ្ងន់-ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដូចគ្នាផងដែរ»។
ប្រភពដដែលបន្តទៀតថា «ដោយឡែកខាងរថយន្តកាមរីហាយព្រីតវិញ រងការខូចខាតផ្នែកខាងមុខ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរង់ចាំប្រគល់អោយផ្នែកជំនាញចរាចរណ៍ក្រុង»។
ពាក់ព័ន្ធក្នុងហេតុការណ៍នេះដែរ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងសួរនាំអំពីដំណើររឿង រួចហើយក៏បានទាក់ទងរកសាច់ញាតិនៃស.ព ដើម្បីអោយមកទទួលយកស.ពជនរងគ្រោះទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន។
ក្រោយពេលកើតហេតុ មធ្យោបាយទាំងអស់ រួមទាំងអ្នកបើកបររថយន្តកាមរីហាយព្រីត ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចំណាត់ការតាមនីតិវិធីនៃច្បាប់៕