ព័ត៌មានជាតិ

ប្រធានសមាគមជនជាតិចិនធៀងភីងកម្ពុជា និងសមាគមមូនិធិសាធារណរដ្ធបារាំង ឡាយ អិនក្លិប បាននាំាំយកអំណោយរថយន្ត២គ្រឿងរួមទាំងបរិក្ខាពេទ្យមួយចំនួន ជូនដល់ពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែប

(ព្រះសីហនុ)៖ លោក តាំង សំណាង ប្រធានសមាគមជនជាតិចិនធៀងភីងកម្ពុជា ក្រោមកិច្ចសហការពីសមាគមមូនិធិសាធារណរដ្ធបារាំង ឡាយ អិនក្លិប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បាននាំយករថយន្ដសង្គ្រោះ និងគ្រឿងបរិក្ខាពេទ្យមួយចំនួន ជូនដល់ពន្ធនាគារខេត្តព្រះសីហនុ

ក្នុងឱកាសនោះផងដែរលោក នុត សាវណា អគ្គរង នៃអគ្គនាយដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងកោតសរសើរចំពោះលោក តាំង សំណាង និងសប្បុរសធម៌ដែលបានចូលរួមវិភាគទានក្នុងការការងារស្ដារនីតិសម្បទា និងសេវាអប់រំកែប្រែ និងសុខភាពជនជាប់ឃុំនៅកម្ពុជា ហើយនាពេលកន្លងមកសមាគមតែងតែជួយដល់ពន្ធនាគារក្នុងគ្រាដែលជួបបញ្ហាបិទខ្ទប់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដោយខេត្តព្រះសីហនុមានការផ្ទុះរាលដាលឆ្លងមុនគេ ក្នុងចំណោមបណ្តារាជធានីខេត្ត ក្នុងនាមសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា តែងតែមានវត្តមាន និងសកម្មភាពចូលរួមយ៉ាងសកម្ម ដោយបានគៀងគររកថវិកាក្នុងការឧបត្ថម្ភនៅសម្ភារៈបរិក្ខារសុខាភិបាល ដោយមាន ម៉ាស អាកុល ជែល វ៉ាក់សាំង និងសម្ភារៈមួយចំនួនទៀតដើម្បីទប់ស្កាត់ក្នុងកំឡុងផ្ទុះជំងឺកូវីដ-១៩ សម្រាប់ជនជាប់ឃុំរបស់យើង ជាក់ស្ដែងថ្មីៗនេះពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែបបានទទួលនូវរថយន្តសង្គ្រោះ រថយន្តបំពេញការងារបម្រើអង្គភាព រួមទាំងសម្ភារៈបរិក្ខារសុខាភិបាលដែលជាជំនួយឧបត្ថម្ភ ហើយសមិទ្ធផល នៃអំណោយទាំងអស់នេះគឺទទួលបានពីសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា រួមទាំងមានការចូលរួមពីមូលនិធិបារាំង (ឡាយអិនក្លិប)ផងដែរ។

លោក តាំង សំណាង បានមានប្រសាសន៍ថា នាពេលកន្លងមកសមាគមរបស់ឯកឧត្តមបណ្ឌិតតែងតែចូលរួមរាល់សកម្មភាពជួយដល់សង្គមនៅពេលដែលជួបបញ្ហាប្រឈមមួយចំនួនដែលសមាគមអាចជួយទៅបានគឺក្នុងការគៀងគររកសប្បុរសធម៌ពីដៃគូសមាគមអន្តរជាតិ។ លោកបានបន្តថា កាលពីអំឡុងកូវីដ-១៩ ក៏បាននាំយកនូវគ្រឿងបរិក្ខារសុខាភិបាលមកប្រគល់ជូននៅតាមបណ្ដាលពន្ធនាគារមានដូចជា(ម២ ចំនួន១គ្រឿង) (ម៣ ចំនួន១គ្រឿង) ខេត្តកែប ចំនួន១គ្រឿង និងខេត្តព្រះសីហនុ ចំនួន១គ្រឿង។

លោកបានគូសបញ្ជាក់ថា សុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដោយសកម្មភាពទាំងអស់នេះហើយក្នុងនាមជាខ្មែរតែមួយ លោកនឹងបន្តនាំយកអំណោយជារថយន្តទៅប្រគល់ជូនដល់ខេត្តបន្ទាយមានជ័យចំនួន២គ្រឿង ដោយឡែកខេត្តផ្សេងៗលោកមានគម្រោងទំនាក់ទំនងជាមួយមូលនិធិសប្បុរសធម៌ពីបណ្តាប្រទេសបន្ថែមទៀត។

អំណោយរដែលបាននាំយកនារសៀលនេះមាន ថយន្តចំនួន២គ្រឿង ដោយប្រគល់ជូនពន្ធនាគារខេត្តព្រះសីហនុ ១គ្រឿងជារថយន្តសង្គ្រោះ និង១គ្រឿងទៀតជូនទៅពន្ធនាគារខេត្តកែប ជាប្រភេទរថយន្ត lexus 400H រួមទាំងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដោយជាការចូលរួមវិភាគទាន ដើម្បីទុកជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដែលជាប់ពន្ធនាគារ ឱ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published.