ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៣នេះ ការធ្វើសកម្មភាពឃោសនារកសម្លេងឆ្នោតរយៈពេល១៦ថ្ងៃ គណបក្សប្រជាជនកម្ពុជានៅតែនាំមុខគេក្នុងការដង្ហែរក្បួនឃោសនារដដែល

(ព្រះសីហនុ)៖ គិតមកដល់ព្រឹកនេះយុទ្ធនាការឃោសនារកសម្លេងឆ្នោតគឺមានរយៈពេល១៦ថ្ងៃហើយ ដោយ ក្នុងនោះគេសង្កេតឃើញថាគណបក្សប្រជាជនកម្ពុជា នៅតែនាំមុខគេដដែល។ ហើយអ្វីដែលគួរកត់សម្គាល់ផងដែរនោះគឺគណបក្ស

ប្រជាជនកម្ពុជាខេត្តព្រះសីហនុសម្រាប់ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលប្រមាណសរុប១២.៧៤០ នាក់ មធ្យោបាយដោយរថយន្ត ម៉ូតូ និងម៉ូតូកង់បី ដើម្បីចូលរួមដង្ហែរក្បួន។ ដោយឡែកសម្រាប់គណៈបក្សជាច្រើនផ្សេងទៀតហាក់មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមមន្រ្តី.គជ.ប.ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹង គណបក្សនយោបាយដែលបានចុះបញ្ជីក្នុង.គ.ជ.បខេត្តរួមមាន៖ ១.គណបក្សខ្មែរតែមួយ(.គខ.ម ). ២.គណបក្សសញ្ជាតិកម្ពុជា (គ.ស.ក) .៣.គណបក្សខ្មែររួបរួមជាតិ(ខ.រ.ជ).

៤.គណបក្យកម្លាំងប្រជាធិបតេយ្យ(គ.ក.ប). ៥.គណបក្សស្ត្រីដើម្បីស្តី្រ(ស.ជ.ស) ៦.គណបក្សខ្មែរឈប់ក្រ(គ.ខ.ឈ.ក).

៧.គណបក្សហ៊្វុនស៊ិនប៉ិច(រ.រ.ជ.ក.ឯ.អ.ស.ស). ៨.គណបក្សធម្មាធិបតេយ្យ(គ.ធ). ៩.គណបក្សឯកភាពជាតិខ្មែរ(គ.ជ.ឯ).

១០.គណបក្សយុវជនកម្ពុជា(គ.យ.ក) ១១.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា(គ.ជ.ប.ក). ១២.គណបក្សប្រជាជនកម្ពុជា(ប្រ.ជ)។

មន្រ្តី.គជ.ប.ខេត្ត បានបញ្ជាក់ឲ្យថា ក្នុងខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួនសរុប១៥៥៧០១នាក់ ស្រ្តីចំនួន៧៦៧៩៩នាក់ និងមានការិយាយល័យបោះឆ្នោតចំនួន៣២៦កន្លែង។ ក្នុងនោះក្រុងព្រះសីហនុ មានការិយាល័យ បោះឆ្នោតចំនួន១០៧កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន៥៤៥២៧នាក់.ស្រីចំនួន២៧០២២នាក់។ ស្រុកព្រៃនប់មានការិយាល័យបោះឆ្នោតចំនួន១៦០កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតចំនួន ៧៤៤១៥នាក់ ស្រ្តី៣៦៧៦២នាក់។ ស្រុកស្ទឹងហាវ មានការិយាល័យបោះឆ្នោតចំនួន៣០កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុប ចំនួន១២៥៦៤ ស្រ្តីចំនួន៦៣៦២នាក់។ ស្រុកកំពង់សីលាការិយាល័យបោះឆ្នោតចំនួន២៤កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន១១៦០៩នាក់ ស្រ្តីចំនួន៥៦៨៣នាក់។ ក្រុងកោះរ៉ុង ការិយាល័យបោះឆ្នោតចំនួន០៥កន្លែង មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុបចំនួន២៥៦នាក់ ស្រីចំនួន៩៧០នាក់។

ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ នៅស្នាក់ការគណបក្សស្រុកព្រៃនប់ ក៏មានការចូលរួមពីលោក អ៉ី ធារិន  ប្រធានគណបក្សប្រជាជាជនកម្ពុជាស្រុកព្រៃនប់ បានចូលរួមជាមួយក្រុមការងារ ចុះជួយស្រុក និងសមាជិកសមាជិកាគណបក្សបានចូលរួមដង្ហែរយ៉ាងច្រើនកុះករ។

គូសបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល២១ថ្ងៃ គឺចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា រហូតទៅដល់ថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២៣ទើបបញ្ចប់ ហើយដំណើរការបោះឆ្នោតនឹងចាប់ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខ៕

Leave a Reply

Your email address will not be published.