ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួច និងវាយប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវីធីច្បាប់ ។
នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល បានបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាព ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចជំនាញ ក៏បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៥នាក់។ សមត្ថកិច្ច ក៏បានដកហូតបានម៉ូតូម៉ាកហុងដា ១គ្រឿង របស់ជនរងគ្រោះ ព្រមទាំងដកហូតបានកន្ត្រៃកាត់ដែក១និង ដង្កាប់ចំនួន១ សម្រាប់ធ្វើសកម្មភាពលួច ផងដែរ។
ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ០៥នាក់ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕