កោះកុង÷ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសម្រេចបណ្ដេញមន្ត្រីនគរបាលក្រុងខេមរៈភូមិន្ទ នៃខេត្តកោះកុង ចំនួន ២ នាក់ទៀតចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារតែល្មើសនឹងវិន័យកងកម្លាំង។
បើយោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលទើបទទួលបានថ្មីៗនេះ បានឲ្យដឹងថា មន្ត្រីនគរបាលក្រុងខេមរៈភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះ កុង ចំនួន ២ រូប ដែលត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរនបាលជាតិនោះ
១- លោកវីរៈសេនីយ៍ត្រី សាត សំអឿន អត្តលេខ ៨០២៤៦ នាយប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងវែង។
២- លោកអនុស្សសេនីយ៍ទោ សុិន សត្យា អត្តលេខ ៨២៨៤១ នាយរងផ្នែកប្រឆាំងគ្រឿងញៀន។ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ផ្អែកការបញ្ជាក់សេចក្តីសម្រេចថា ប្រាក់ បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្ដាច់និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពី ខែមេសា ឆ្នាំ ២០២៤ នេះតទៅ។
គួររំលឹកផងដែរថា រហូតមកទល់ពេលនេះ មន្ត្រីក្រសួងមហាផ្ទៃ ជិត ១០០ នាក់ហើយ ចាប់ពីថ្នាក់តូចរហូតដល់ផ្កាយ២.ផ្កាយ៣ ត្រូវបានបន្ថយ និងដកហូត ឋាននរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌនគបាលជាតិផងដែរ ដោយសារតែមន្ត្រីរូបនេះខុសវិន័យកងកម្លាំង និងខ្លះជាប់ពាក់ព័ន្ធគ្រឿងញៀន ៕ ដោយ ញុឹប សន