កោះកុង÷ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មាការសាង សង់វិមានឈ្នះ.ឈ្នះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ការងារចាក់បេតុង៣ ជ្រុង តួស្ដូកអនុស្សាវរីយ៍នយោបាយឈ្នះ. ឈ្នះ ខេត្តកោះកុង នៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។
ថ្លែងក្នុងពិធី សម្ដេចពិជ័យសេនា ទៀបាញ់ បានយកថ្ងៃកំណត់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣នេះ ជាថ្ងៃបញ្ចប់ការងារចាក់បេតុងជ្រុង៣ នៃស្ដូបអនុស្សាវរីយ៍ នយោបាយឈ្នះ.ឈ្នះខេត្តកោះកុង គឺជាថ្ងៃបង្ហាញសច្ចភាពប្រវត្តិសាស្ត្រពិត នៅក្នុងរយៈពេល ៥៨ឆ្នាំកន្លងទៅនេះ ដែលជាការប៉ុនប៉ងអាយុ ជីវិតមកលើយុវជនម្នាក់ ដែលជាសម្ដេចវិជ័យ ក៏បានរួចផុតពីការយាយីអាយុជីវិតដោយបានគុណបុណ្យទឹកដោះម្ដាយថ្លៃ ក៏បានឆ្លងកាត់ពុះពារគ្រប់ឧបសគ្គ បំពេញ បេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីបុព្វហេតុជាតិ មាតុភូមិ រហូតមកដល់បច្ចុប្បន្ននេះទទួលបានរមងារ ជាសម្ដេចពិជ័យសេនាពាលបាញ់។
សម្ដេចពិជ័យ មានប្រសាសន៍ ការពិតការសាងសង់វិមានឈ្នះ.ឈ្នះ នៅរាជធានីភ្នំពេញ សាងសង់ស្ដូបឈ្នះ ឈ្នះ នៅកោះកុង អន្លង់វែង និងប៉ៃលិន ការរៀប ចំឡើងក្នុងស្មារតីចងចាំជានិច្ច ដើម្បីចរិតទុក្ខ និងតម្កល់និមិត្តរូប វត្ថុតាង នូវសមនិផលនានា សម្រាប់ជាថ្នាល បណ្ដុះ បណ្ដាល មនសិកា កតញ្ញូ សុខដុម និងការចូលរួម និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រ គោរព ដឹងគុណ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ស្ថាបនិក មានមគ្គុទេសឯក និងប្រតិ បត្តិករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនៅសន្តិភាព និងការឯកភាពជាតិពេញ លេញ ។ ព្រមទាំងចងចាំនៅគុណូបការៈ ដល់ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារី ស្នេហា ជាតិ ដែលបានធ្វើពលីកម្មប្រកបដោយវីរភាពដើម្បីជាតិមាតុភូមិ។
ការគាំទ្រ និងទទួលស្គាល់សច្ចភាពប្រវត្តិ សាស្ត្រពិត ដូចពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយឈ្នះ.ឈ្នះ ដឹងគុណស្ថាបនិក មគ្គទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ.ឈ្នះ ដែលនាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ។
សម្ដេចពិជ័យសេនា គូសបញ្ជាក់ ថ្មីៗនេះ កាលពីថ្ងៃ៧ កក្កដា ២០២៣ រាជរដ្ឋា ភិបាល បានសម្រេចកំណត់ទីតាំងប្រវត្តិ សាស្ត្រយោធាចំនួន ៨៧ ទីតាំង សម្រាប់ជូនគណៈកម្មកាសាងសង់វិមានឈ្នះឈ្នះ សហការជាមួយក្រសួងស្ថាប័ន សមត្ថកិច្ច និងរដ្ឋបាលពាក់ព័ន្ធ បន្តរកផ្លូវធ្វើការកំណត់តំបន់សម្រាប់ការសាងសង់តំបន់ប្រវត្តិសាស្ត្រ ។
ដើម្បីឲ្យគុណតម្លៃសន្តិភាព សម័យតេជោ បានកើតឡើងផលប្រយោជន៍រួម ក្នុងបច្ចុប្បន្ននេះ សួនតេជោសន្តិភាព បាននឹងចូរជាផ្លូវការក្នុងពេលខាងមុខ ដែលមានទម្រង់តែមួយ ស្ដូកឈ្នះ.ឈ្នះ ប៉ុន្តែមានបំណែងជ្រុង៣ បំណែង ៥ បំណែង៧ដែរ ដែលជាសញ្ញាមិតរូប ដែលយើងមិនអាចបាត់បានទេ ៕