ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ត ស្រុកគងពិសីនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ:របស់នាយកដ្ឋានបញ្ជូនអគ្គិសនី មានទីតាំងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ។
ប្រតិបត្តិការស្រាវជ្រាវបង្ក្រាជំនាញបានឃាត់ខ្លួនបាន៖១-ឈ្មោះរស់ សំណាង (ហៅចឺម) ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះរ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
៣-ចិន កុសល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
យោងតាមរបាយការណ៍របស់ជំនាញអគ្គីសនីបានឲ្យដឹងថា សម្ភារ:បាត់បង់រួមមាន៖ ខ្សែភ្លើងប្រវែង១៥០៥ម៉ែត្រ , អាគុយ១១គ្រប់ , ដកហូតវត្ថុតាងរួមមាន , កាំបិត០៤ , ទូរសព្ទ០២ , ម៉ូតូ០១គ្រឿងម៉ាកCub ព៍ណស្លែ ស្លាកលេខភ្នំពេញ 2AL.8190 , កាបូបដាក់លុយ០២ និងកំណាត់ខ្សែភ្លើងខ្លីៗមួយចំនួន ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕