(ឧត្តរមានជ័យ)បញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យអនុវត្តតាមនីតិវិធីច្បាប់ដោយជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯក ប៊ុតសាវុទ្ធ នាយការិយាល័យប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀននៅរសៀលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៤នេះ។
កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញនឹងតាមបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៏ត្រី លីដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ហើយជាក់ស្តែងនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៣ខែកុម្ភះ ឆ្នាំ២០២៤កន្លងទៅនេះកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនិងកម្លាំងកងរាវុធហត្ថខេត្តសរុបចំនួន០៥នាក់ រថយន្តចំនួន០១គ្រឿង អាវុធ០២ ដេីមវិទ្យុទាក់ទង០៣គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យគ្រឿងញៀនចុះស្រាវជ្រាវសុើបអង្កេតរហូតឈានដល់ការបង្រ្កាប ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់
ឈ្មោះ វិ វណ្ណនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិពងទឹក ឃុំអពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នៅចំពោះមុខវត្ថុតាងចាប់យករួមមាន
១/ថ្នាំញៀនប្រភេទ យ៉ាម៉ា (wy) ០៦គ្រាប់ ទម្ងន់ ០.៧៦ក្រាមទាំងទូយ៉ូ
២/ថ្នាំញៀនប្រភេទម៉ាទឹកកក ០៤ថង់(ថង់ធំ១ ថង់តូច៣) ទម្ងន់៥៧.៦០ក្រាមទាំងថង់
៣/ទូរស័ព្ទ ០១គ្រឿង
៤/ជញ្ជីងថ្លឹង ០១
៥/សម្ភារ:វិចខ្ចប់ មួយចំនួន
៦/សម្ភារ:ប្រើប្រាស់ មួយចំនួន
គួររំលឹកថា ក្រោយពីសួរនាំជនសង្ស័យម្នាក់ខាងលើរួចមកកម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យបានបន្តពន្លាតដែនដីសមត្ថកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបង
ជាលទ្ធផលធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត នៅចំណុចភូមិវត្តលៀបសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០២៤ម្សិលមិញនេះ។
១/ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរត់កង់បីឥណ្ឌា បច្ចុប្បន្នរស់នៅភូមិវត្តលៀបសង្កាត់ចំការសំរោងក្រុងខេត្តបាត់ដំបង។
បច្ចុប្បន្ន កម្លាំងជំនាញបានទទួលជនសង្ស័យចំនួន ០១នាក់ ពីកងរាជអាវុធហត្ថខេត្តបាត់ដំបងនាំខ្លួនមកកាន់ខេត្តឧត្តរមានជ័យវិញនឹងបានសាកសួរហើយធ្វើកំណត់ហេតុដើម្បីបញ្ជូនជនសង្ស័យរួមទាំងបក្សពួក២នាក់ខាងលើទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់។ ឈឹម.កុសល។