ព័ត៌មានជាតិ

ស្ពានលើសំណង់បង្ហៀរអាងទឹកទំនប់ថ្មី ត្រូវបានសាងសង់ រួចរាល់បានលទ្ធផលសម្រេច សាមសិបភាគរយហើយនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ស្ពានលើសំណងបង្ហៀរអាងទឹកទំនប់ថ្មីនៅស្រុកអន្លង់វែង ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានសាងសង់លទ្ធផលបានសម្រេច សាមសិបភាគរយហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកញឺនគួនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ ទីតាំង ស្ពានលើសំណង់បង្ហៀរអាងទំនប់ថ្មីនេះដែរ គឺស្ថិតនៅត្រង់ចំណុច ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

បើតាមប្រភពពី លោកញឺនគួនប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការស្ថាបនាស្ពាន លើសំណង់អាងទឹកទំនប់ថ្មីនេះដែរ គឺជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ហើយស្ពាននេះ មានប្រវែង បណ្ដោយ125m ទទឹង7m ស្ពានលើសំណង់បង្ហៀរអាងទឹកទំបន់ថ្មី ហើយលទ្ធផលសម្រេចបាន៣០ភាគរយហើយគិតត្រឹមថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះ។

គួររំឭកថា ស្ពានអាងបង្ហៀរទំនប់ថ្មីនេះដែរកន្លងមក បងប្អូនប្រជាពលរដ្ធជួបការលំបាកខ្លាំងណាស់ឲ្យតែដល់រដូវវស្សាភ្លៀងធ្លាក់ ទឹកហូរធ្លាក់ពីបឹងអូរជីកស្ពានផ្ទះតាម៉ុកខណ:នៅពេលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះតែងតែមានការលំបាក តែរហូតដោយអ្នកខ្លះត្រូវធ្វើដំណើរ វាងស្ពាន ត្រូវជិះទូកឬកាណូតដើម្បីឆ្លងទៅត្រើយម្ខាងទៅត្រើយម្ខាងទៀត ពេលខ្លះក៏មាន សិស្សានុសិស្សពេលធ្វើដំណើរជិះនៅលើទំនប់បង្ហៀរ ជួបគ្រោះថ្នាក់និង មួយវិញទៀតក៏មានករណី ឡានធ្លាក់ទៅក្នុងទឹកក៏មានដែរ ។

បើយោងតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់បង្ហៀរទឹក ក្នុងឃុំត្រពាំងតាវ ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់នៅេពេលដែលរាជរដ្ធាភិបាលបានយកចិត្តទុកដាក់ធ្វើស្ពានលើទំនប់បង្ហៀរពីព្រោះថា បងប្អូនប្រជាពលរដ្ធពិបាកសឹងតែរាល់ឆ្នាំឲ្យតែដល់រដូវរស្សាភ្លៀងធ្លាក់។

សូមជម្រាបផងដែរថា បើតាមការអះអាងពីលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាន ឲ្យដឹងថាចំពោះ ស្ពានលើសំណងអាងបង្ហៀរទឹកទំនប់ថ្មីដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មនេះផងដែរ លទ្ធផលសម្រេចបានសាមសិបភាគរយហើយនៅថ្ងៃមុខពេលបងប្អួនធ្វើដំណើរក្នុងរដូវរស្សាភ្លៀងធ្លាក់ក៏ឈប់ជួបការលំបាកទៀតដែរ។ឈឹម.កុសល

Leave a Reply

Your email address will not be published.