បាត់ដំបង ! ដីព្រៃជាច្រើនហិចតាត្រូវបានអគ្គីភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំបាណង់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះព្រៃក្នុងទំហំផ្ទៃដី ០៣ហិចតា ហើយភ្លាមនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យដោយមានកម្លាំងចូលរួមចំនួន០៦នាក់ ក្នុងការចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តទើបពន្លត់ទាន់ពេលបាន១០០ភាគរយ៕