ព័ត៌មានជាតិ

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័កព.ស ២៥៦៨ គ.ស. ២០២៤ដែលនឹងឈានមកដល់នាពេល ខ្លីខាងមុខ

ពិធីសូត្រមន្តប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ
២០២៤ នៅសាលប្រជុំអគារDសាលាខេត្តប្រជុំក្រោមវត្ត
មានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ។ ពិធីសូត្រមន្តប្រោះព្រំលើករាសី នៅពេលនេះបានប្រារព្ធធ្វើឡើងតាម ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយមានរៀបចំបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធបដិមា និងនមសក្កាព្រះរតនត្រៃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤
ជូនដល់មន្ត្រីរាជការ បងប្អូនជនរួមជាតិទាំងអស់ ឲ្យទទួលបានសិរីសួស្តី ចៀសផុតពីគ្រោះចង្រៃ ជួបតែសេចក្តីចម្រើនរុងរឿង រកស៊ីមានបាន បំពេញភារកិច្ចទទួលបានជោគជ័យ រួមគ្នាអភិវឌ្ឍខេត្តរតនគិរី ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានសំណេះ
សំណាល សួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុម
ប្រឹក្សាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឲ្យសាលាខេត្តរតនគិរី ជាការលើកទឹកចិត្តក្នុងការ
ខិតខំបំពេញការងារកន្លងមកផងដែរ។

ឯកឧត្តម ញ៉ែម សំអឿន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តរតនគិរី ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត បញ្ច
កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសដើម្បីបានចូលរួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សសង្គម នាពេលកន្លងទៅ។

ឯកឧត្តមអភិ បាលខេត្ត បានបួងសួងដល់គុណព្រះរតន
ត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំ
ថ្មី សូមថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងជ័យជម្នះគ្រប់ភារកិច្ច និងសូមទទួល បាននូវពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published.