ព័ត៌មានជាតិ

អាជ្ញាធរក្រុងនិងមន្ត្រីជំនាញចុះពិនិត្យការជួលជុលបណ្តាញទុយោទឹករបស់ក្រុមហ៊ុនទឹកស្អាតប៉ៃលិនដើម្បីសម្រួលការប្រប្រាស់របស់ពលរដ្ឋ

(ប៉ៃលិន) ស្ទើរតែមួយក្រុងប៉ៃលិនទៅហើយដែលខ្វះទឹកស្អាតប្រើប្រាស់១រយះនេះដោយប្រព័ន្ធទឹកស្អាតរអាក់រអួលដោយសារប្រព័ន្ធទុយោមេបានធ្លាយបែកនៅកប់ក្រោមដី ធ្វើអោយក្រុមហ៊ុនទឹកស្អាតនិងបុគ្គលិកនាំគ្នាបុកខួងរាវរកចំណុចដែលបែកនោះអស់ពេលជាច្រើនថ្ងៃធ្វើអោយបណ្តាញចែកចាយទឹកខ្វះទឹកប្រើប្រាសស្ទើរតែគ្រប់កន្លែងក្នុងក្រុងប៉ៃលិន។

ឆ្លើយតបនិងការខ្វះទឹកប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋដែលរអូររឿងអត់ទឹកប្រើប្រាស់ខណ:មេឃឡើងកំដៅខ្លងផង អ្នកខ្លះបង្ខំចិត្តនាំកូនចៅទៅមុជទឹកអូរអ្នកខ្លះទៀតក៍បានទិញទឹកមកប្រើប្រាស់
ម្នាក់ៗចលាចលស្ទើរតែពេញក្រុងព្រោះបញ្ហាអត់ទឹកប្រើប្រាស់នេះ។

ឆ្លើយតមនិងអតិថិជនរបស់ខ្លួនខាង ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្តប៉ៃលិន នៅថ្ងៃទី២៩ខែមេសានេះបានយកគ្រឿងចក្រមកជីកកកាយរកនៅចំណុចដែលបែកនិងជួសជុលត ទុយោមេនេះឡើងវិញមិនយូរទេ ទូទាំងក្រុងប៉ៃលិននិងមានទឹកស្អាតប្រើប្រាសវិញ។
ហើយខាងក្រុមហ៊ុននិងសន្យាថានិងជួសជុលរួចរាល់នៅពេលឆាប់ៗខាងមុខនេះ។
ជាមួយនិងការខ្វះទឹកនេះ លោកលីសុងហ៊ីអភិបាលក្រុងប៉ៃលិនក៍បានចុះទៅពិនិត្យជាមួយមន្ត្រីជំនាញដើម្បីពន្លឿនការងារនេះនិងបានណែនាំអោយបងប្អូនប្រជាពលរដ្ខយើងប្រើប្រាស់ទឹកដោយភាពសន្សំសំចៃខ្ពស់និងត្រូវបានអាង ធុង ពាងឬរបស់សំរាប់ស្តុបទឹកប្រើប្រាស់ព្រោះរដូវនេះជារដូវក្តៅអាចនិងប្រឈមនិងខ្វះទឹកប្រើប្រាស់៕

Leave a Reply

Your email address will not be published.