នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជាកាលពីរាត្រី ថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕