កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៩ ខែកក្ដដាឆ្នាំ២០២៣ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ រួមដំណើរដោយ លោកស្រី ជឹម ចោតមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូន ដល់គ្រួសារដែលមានជីវភាព ខ្វះខាត ១គ្រួសារ និងស្រ្ដីកូនភ្លោះមានជីវភាពខ្វះខាត ១គ្រួសារ នៅក្នុង ភូមិ វាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ឆ្នាំង និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ លោកបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះបានល្អ។
អំណោយទទួលបានក្នុង១គ្រួសាររួមមាន÷ អង្ករ ២៥គីឡូ មី១កេស ត្រីខ ១០ កំប៉ុង ឃីត១កញ្ចប់(មុង១ ភួយ១ ក្រម៉ា១ សារុង១)និង ថវិកាមួយចំនួន៕